កណ្ដាល៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ទីរបរិស្ថានខេត្តកណ្ដាល មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៥៥អនក្របក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងអនុក្រឹត្យលេខ ៥៩អនក្របក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងគោលការណ៍ណែនាំរៀបចំរចនាសម្ព័ន្ធមន្ទីរ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។ ថ្លែងក្នុងពិធីបើកអង្គប្រជុំនេះដែរ ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីរាជការនៃមន្ទីរបរិស្ថានទាំងអស់យល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន។
ឯកឧត្តមក៏បានលើកឡើងនូវគោលការណ៍សំខាន់ៗ និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្ដាល ទាំងអស់ពង្រឹងសមត្ថភាពការងារនិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕
ប្រភព៖ ទំព័រក្រសួងបរិស្ថាន