តារាចម្រៀងល្បីរបស់អាមេរិក Kat DeLuna នឹងចូលរួមក្នុងការប្រគំតន្រ្តីសប្បុរសធម៌ ដែលរៀបចំដោយសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកាខាងមុខនេះ ដើម្បីយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ការប្រគំតន្រ្តីនេះធ្វើឡើងនៅកីឡដ្ឋានវេស្ទើន ចាប់ពីម៉ោង៦ល្ងាចតទៅ ។
ក្រៅពីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា និង កុមារកំព្រា ការរៀបចំការប្រគំតន្រ្តីនេះក៏ជាផ្នែកមួយដើម្បីអបអរពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែផងដែរ។
ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ Kat DeLuna ក៏នឹងមានការចូលរួមពីឌីជេ និងតារាចម្រៀងខ្មែរដែលកំពុងពេញនិយមក្នុងស្រទាប់យុវ័យជាច្រើន រូប ដូចជា DJ Illest, នេនទុំ, ស្រីលក្ខណ៍, នីកគី នីកគី ជាដើម។
សំបុត្រ មានលក់នៅគ្រប់សាខាសាកលវិទ្យាល័យ វេស្ទើន កីឡដ្ឋានវេស្ទើន និងនៅរោងភាពយន្ត Legend ។ តម្លៃសំបុត្រចូលទស្សនា១០ដុល្លារ ប្រសិនបើលោកអ្នកទូរសព្ទកក់សំបុត្រទុកជាមុនតម្លៃត្រឹម៨ដុល្លារ និង សម្រាប់សិស្សនិស្សិត៦ដុល្លារប៉ុណ្ណោះ។
ជាវសំបុត្រចូលទស្សនាការប្រគំតន្រ្តីសប្បុរសធម៌ Kat DeLuna គឺបានរួមចំណែកជួយដល់កុមារកម្ពុជាឲ្យមានក្តីសង្ឃឹម!
ព័ត៌មានបន្ថែម និងការកក់សំបុត្រចូលទស្សនា សូមទាក់ទងលេខទូរស័ព្ទ ០២៣ ៦៦៦ ២០ ១៥ និង ០៨៨ ៧០០ ០០ ០១៕
ប្រភព៖ sabay