ព្រះមហាក្សត្រ​កម្ពុជា យាង​ពន្លត់​ទានជ័យ នៅ​វិមានឯករាជ្យ​

12-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោងជាង ៤ ល្ងាច ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​យាង​ពន្លត់ភ្លើង​ជ័យ នៅ​វិមានឯករាជ្យ​។​

​ភ្លើង​ជ័យ​នេះ ត្រូវបាន​ព្រះករុណា ប្រទាន កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុងការ​ប្រារព្ធ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦២ នៃ​ការទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥)​។​

​ព្រះ​រាជពិធី​ពន្លត់​ទានជ័យ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា  នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម ស ខេង ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រី​រាជ ការ​សិ​ស្សិ និស្សិត ព្រមទាំង​យុវជន​ជាច្រើនរូប​ផ្សេងទៀត​៕

ប្រភព៖ FPM

ចំនួនអ្នកទស្សនា

    20530297

  • ថ្ងៃនេះ7121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ65961
  • ខែនេះ87841
  • ឆ្នាំនេះ87841
  • សរុប20530297