ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ Carlyle Group

13-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Volkert Doeksen អនុប្រធាន​ក្រុមហ៊ុន Carlyle ទទួលបន្ទុក​លើ​ផ្នែក​ដំណោះស្រាយ​វិនិយោគ Investment Solutions និង លោក Vikram M. Lokur ប្រធាន​ក្រុមហ៊ុន Carlyle Group​។​

លោក Doeksen បាន​សម្តែង​ការកោតសរសើរ​របស់​ខ្លួន​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​បានអនុញ្ញាត​ឲ្យ​លោក​បាន​ជួបពិភាក្សា​និង​បាន​ជម្រាបជូន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អំពី​សកម្មភាព​បច្ចុប្បន្ន និង​យុទ្ធសាស្ត្រ​នានា ព្រមទាំង​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុង​ការសិក្សា​បន្ថែមទៀត​អំពី​បរិយាកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​ការកោតសរសើរ​និង​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕

​ប្រភព​៖ ទំព័រ​ក្រសួងពាណិជ្ជកម្ម

ចំនួនអ្នកទស្សនា

    20532037

  • ថ្ងៃនេះ8861
  • ម្សិលមិញ15681
  • សប្តាហ៍នេះ67701
  • ខែនេះ89581
  • ឆ្នាំនេះ89581
  • សរុប20532037