បុរី​សម្បត្តិ​មាន​ហេង​៣ ប្រារព្ធ​ពិធី​ក្រុង​ពាលី សម្ពោធ​ការដ្ឋាន​សាងសង់ គម្រោង​ភូមិ​ប្រណិត​ព្រែក​ឯង​

19-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ បុរី​សម្បត្តិ មាន​ហេង​៣ បានរៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​បើកសម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​ភូមិ​ប្រណិត​ព្រែក​ឯង ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ពីរ​គឺ ភូមិ​មិត្តភាព និង​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ គម្រោង​ភូមិ​ប្រណិត​ព្រែក​ឯង​នេះ នឹង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រហែល ៥​ហិកតា និង​មានផ្ទះ​ចំនួន ២៥៧​ខ្នង​។​

​ក្នុង​គម្រោង​ភូមិ​ប្រណិត​ព្រែក​ឯង​នេះ​មាន​ប្រភេទ​ផ្ទះ​ចំនួន ៣​ប្រភេទ​គឺ ផ្ទះល្វែង  វីឡា​កូនកាត់ និង​វីឡា​ភ្លោះ​។ លើសពីនេះទៅទៀត នៅក្នុង​គម្រោង​នេះ នឹងមាន​កន្លែង​ហាត់ប្រាណ ព្រមទាំង​សួនច្បារ​ផងដែរ​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​បើក​លក់​នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៥ នេះហើយ​។​

​តាម​ប្រសាសន៍​របស់លោក តុង វិ​ហ្សា បាន​ឲ្យ​ពាណិជ្ជកម្ម​កម្ពុជា​ដឹងថា ទីក្រុង​ភ្នំពេញ​បាន​ពង្រីក​ទៅដល់​ស្រុក​កៀនស្វាយ ហើយ​តំបន់​នេះ​គឺជា ច្រក​សេដ្ឋកិច្ច​សំខាន់ ដែល​ត​ភ្ជាប់​ទៅ​ប្រទេស​វៀតណាម​។ តំបន់​ដែល​គម្រោង​យើង​តាំងនៅ​នេះ​គឺជា តំបន់​មាន​សក្ដានុពល​ខ្លាំង នាពេល​អនាគត​ឆាប់ៗ​នេះ​។

​ម្យ៉ាងវិញទៀត នៅ​តំបន់​នេះ​ជាទី​តាំង​ល្អ មាន​ខ្យល់អាកាស​បរិសុទ្ធ ហើយ​ព្រមទាំង​ស្ថិតនៅ​ជិត​ទីប្រជុំជន ដែលមាន​សាលារៀន ផ្សារ និង​វត្ត​អារាម​នៅ​ជិត​នោះ​ទៀតផង​។​

​គួរបញ្ជាក់​ផងដែរ​ថា គម្រោង​ភូមិ​ប្រណិត​ព្រែក​ឯង​នេះ គឺជា​គម្រោង​ទី​ពីរ របស់​បុរី​សម្បត្តិ មាន​ហេង​៣ ដែល​គម្រោង​ទី ១ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ គម្រោង​ទី ២ របស់​បុរី​សម្បត្តិ មាន​ហេង​៣ ដែលមាន​ឈ្មោះថា “​ភូមិ​ប្រណិត​ព្រែក​ឯង​” នេះ គ្រោង​នឹង​បញ្ចប់​នៅក្នុង​រយៈពេល ពីរ​ឆ្នាំ​ទៀត​។ បុរី​ស​ម្ប​តិ្ត មាន​ហេង នាំមក​នូវ​ភាព​ក​ត្ត​ញ្ញូ ភាព​ក​ត្ត​ញ្ញូ​រំលត់​នូវ​និស្ស័យ​កម្ម​៕

12233408_978433862202839_1151305232_n

12243777_978433358869556_403475152_n

12226584_978702225509336_2725190_n

12233102_978702238842668_28311763_n

12270179_978702228842669_315410156_n

ប្រភព៖ គេហទំព័រពាណិជ្ជកម្មកម្ពុជា

 

ចំនួនអ្នកទស្សនា

    20537497

  • ថ្ងៃនេះ14321
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73161
  • ខែនេះ95041
  • ឆ្នាំនេះ95041
  • សរុប20537497