ស្ពានអាកាសតិចណូនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន

20-November-2015 | ដោយ មួយឡា

ភ្នំពេញ៖​ សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​ចេញ​សេច​ក្ដី​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​បណ្ដោះ​អា​សន្នស្ពាន​ អា​កាស​​តិច​​ណូ​​នៅ​​ថ្ងៃ​​ស្អែក​​ ទី២១​​ ខែ​វិច្ឆិកា​​ ឆ្នាំ​២០១៥​។​

សេចក្ដីប្រកាសនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ដ្ឋាន​ស្ថាប​នា​ស្ពាន​អាកាស​តិច​ណូ​បាន​បញ្ចប់​ការ​សាង​សង់​ដំ​ណាក់​កាល​ចុង​ក្រោយ​ដែល​សម្រេច​ ១០០%​ ជា​ស្ថាពរ​។

ជាមួយគ្នានេះដែរ តាមប្រសាសន៍អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា៖ « ស្ពាន​អាកាស​តិច​ណូ​នឹងដាក់ឲ្យប្រើបណ្ដោះអាសន្ននាថ្ងៃទី ២១ វិចិ្ឆកា ហើយនឹងសម្ពោធជាផ្លូវការនៅក្នុងខែធ្នូ ២០១៥ នា​ពេល​ខាង​មុខ​នេះហើយ ។

ស្ពានអាកាសតិចណូដែលជាស្ពានទី៤នេះដែរ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ត្រួតពិនិត្យបច្ចេកទេសដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រយៈពេលសាងសង់១៦ខែ ដែលបានបញ្ចប់ការសាងសង់មុនពេលកំណត់ និងចំណាយថវិកាសាងសង់ប្រមាណជាង ១៤លានដុល្លារអាមេរិក បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន OCIC។

បើតាមសាលារាជធានីបានបញ្ជាក់ថា ស្ពាននេះនឹងមិនមែនជាស្ពានចុងក្រោយទេ សាលារាធានី នឹង​ធ្វើ​ការ​កែ​លម្អ​ប្រ​ព័ន្ធ​ចរាចរណ៍ស្ពានអាកាសក្បាលថ្នល់ ចំនុចប្រសព្វស្តុបកាណាឌីយ៉ា ស្ពានអាកាសស្តុបទឹកថ្លា និង​ចំនុច​ប្រសព្វ​ស្តុប​ផ្សារ​ដើម​គជាដើម៕

ប្រភព៖ businesscambodia

 

ចំនួនអ្នកទស្សនា

    20537717

  • ថ្ងៃនេះ14541
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73381
  • ខែនេះ95261
  • ឆ្នាំនេះ95261
  • សរុប20537717