សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ “​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​”

03-December-2015 | ដោយ មួយឡា

កំពង់ចាម​៖ នៅ​ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ «​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​» នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

​នេះ​ជា​សមិទ្ធផល​ជាតិ​ដែល សម្តេច​តេ​ជោ បាន​កសាង​សម្រាប់​ជា​ប្រយោជន៍​ដល់​ការហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក​ដល់​កីឡាករ​ដោយ​គ្មាន​រើសអើង ជាពិសេស​គឺ​សម្រាប់​យុវជន​ក្នុង​ទូទាំង​ខេត្តកំពង់ចាម និង​ទូទាំងប្រទេស ដែល​មានបំណង​ហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក ដើម្បី​សុខភាព និង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ជាពិសេស​នៅក្នុង​កីឡា​ស៊ី​ហ្គេម SEA GAMES ឆ្នាំ ២០២៣ ខាងមុខ​។

សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​សង្គមជាតិ អនាគត​យុវជន និង​វិស័យ​កីឡា​នៅក្នុង​ប្រទេស​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ គឺ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ប្រទេសជាតិ​ទាំងមូល​បាន​ឆាប់​រីកចម្រើន​ទៅមុខ​៕

​ប្រភព​៖ ទំព័រ Samdech Hun Sen, Cambodian Prime Minister


ចំនួនអ្នកទស្សនា

    21200647

  • ថ្ងៃនេះ1801
  • ម្សិលមិញ7651
  • សប្តាហ៍នេះ1801
  • ខែនេះ156011
  • ឆ្នាំនេះ758191
  • សរុប21200647