ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន ប្រារព្ធ​កម្មវិធី​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ​នៅ​កម្ពុជា

04-December-2015 | ដោយ មួយឡា

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥ មាន​កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​កម្មវិធី​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​អប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​អប់រំ​ចំណេះ​ទូទៅ​នៅ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង ព្រមទាំង​លោក លោកស្រី​ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នៅ​ខេត្តសៀមរាប ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ប្បញ្ញត្តិ​នៃ​ការធានា​គុណភាព​អប់រំ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ចំណេះ​ទូទៅ​នៅ​កម្ពុជា ក្នុង​គោលបំណង​កំណត់​អំពី​ភារកិច្ច និង​តួនាទី​របស់​អធិការ​សម្រាប់ធ្វើ​អធិការកិច្ច​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​មួយ​ដែល​អាច​ទទួលយកបាន​។

​គុណភាព​អប់​រំជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​ទាំងមូល ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង​វិធានការ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា​៕



​ប្រភព​៖ ទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា​

ចំនួនអ្នកទស្សនា

    20543937

  • ថ្ងៃនេះ521
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79601
  • ខែនេះ101481
  • ឆ្នាំនេះ101481
  • សរុប20543937