សៀមរាប៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចប់ ការរត់ប្រណាំង ក្នុងទិវាអន្តរជាតិ ពាក់កណ្តាល ម៉ារ៉ាតុង លើកទី២០ នៅអង្គរវត្ត។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ចប់ ការរត់ប្រណាំង ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត ដោយប្រើពេលអស់ ១ម៉ោង ៥១នាទី និង១១វិនាទី។ នេះគឺជាការ រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង លើកទី១០ ហើយ សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី។
សម្រាប់ការរត់ ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត ត្រូវបានប្រារព្វ ធ្វើឡើង នៅតំបន់បរិវេណ ជុំវិញប្រាសាទអង្គរវត្ត ហើយបានទាក់ទាញឲ្យមានការចូលរួម ពីអ្នករត់ប្រណាំង ជាតិ និងអន្តរជាតិ ជាង ៨.០០០នាក់ មកពី បណ្តាប្រទេស និងតំបន់ ចំនួន៧៨។
ទិវាអន្តរជាតិ នៃការរត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ាតុង នៅអង្គវត្តនេះ គឺជាព្រិត្តិការណ៍ រត់ប្រណាំង ដើម្បីសប្បុរសធម៌ ប្រចាំឆ្នាំ ដែលបានចូលរួម ចែករំលែក ជាថវិកា ដើម្បីជួយដល់កុមារ និងជនពិការ ព្រមទាំងជួយដល់ជនរងគ្រោះ ដោយសារគ្រាប់មីន និងស្ថាប័នមនុស្សធម៌ ផ្សេងទៀតផងដែរ៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម