ខុន​ដូ North Park ចុះ​កិច្ចព្រមព្រៀង​ជាមួយ CVEA ស្តីពី ការពង្រឹង​ដំណើរការ​ផ្នែក​លក់ សម្រាប់​ភ្នាក់ងារ​ដែលមាន​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា​

07-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមហ៊ុន North Bridge Communities ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង North Park Condominium បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា ឬ​ហៅ​កាត់​ថា CVEA ស្តីពី​ការពង្រឹង​ដំណើរការ​ផ្នែក​លក់​សម្រាប់​ភ្នាក់ងារ ដែលមាន​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត គឺ​ដោយសារ​ការមើលឃើញ ផ្នែក​សេវាកម្ម​អចលនទ្រព្យ​មានការ​រីកចម្រើន ភ្នាក់ងារ​អចលនទ្រព្យ​នឹង​ក្លាយជា កម្លាំង​ជម្រុញ​នៅ​ពីក្រោយ​ការលក់​គម្រោង​ថ្មីៗ នៅ​កម្ពុជា​។​

North Park ជា​ខុន​ដូ ដែលមាន​ការ​រចនា​ល​ក្ខ​ណៈ​ទំនើប​ទាន់សម័យ សំបូរបែប​សម្រាប់​អ្នក​ភ្នំពេញ ដែល​ចូលចិត្ត​រស់នៅ​បែប​ស៊ី​វិ​ល័យ និង​ទីប្រជុំជន ពោលគឺ North Park បានជ្រើសរើស​ទីតាំង ដែលមាន​បរិស្ថាន​ស្រស់ស្រាយ ជាមួយនឹង​ការការពារ​សុវត្ថិភាព​ពេញ ២៤​ម៉ោង ដោយ​លោកអ្នក​អាច​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​ភាពជឿជាក់​។​

​បន្ថែម​ពីនេះ North Park ដែលជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​មួយ​នេះ មាន​បន្ទប់​គេង​ចំនួន​ចាប់ពី ២ ទៅ ៣​បន្ទប់ ដែលមាន​ទំហំ​ចាប់ពី ៨៥ ទៅ ២៤៥​ម៉ែត្រការ៉េ​។ ក្នុង​បរិវេណ​ខុន​ដូ​នោះដែរ រួមផ្សំ​ទាំង ផ្សារ​ទំនើប ក្លឹប​កំសាន្ត កន្លែង​វាយ​កូន​ហ្គោល ភោជនីយដ្ឋាន អគារសិក្សា និង​គម្រោង​ជាច្រើន​ទៀត ដែល​កំពុង​នឹង​លេច​ឡើងជា​បណ្ដើរៗ នាពេល​ខាងមុខនេះ​។ ជាងនេះទៀត North Park បានជ្រើសរើស​តំបន់​ទីប្រជុំជន ដែល​សំបូរ​ដោយ​សកម្មភាព​ពាណិជ្ជក​ម្ម​ជាតិ និង​អន្តរជាតិ ជាមួយនឹង​ប្រព័ន្ធធារាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ក្នុងការ​បង្ក​នូវ​បរិយាកាស ភាព​ងាយ​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការរស់នៅ​ផងដែរ​។​

​បើតាម​ប្រសាសន៍​របស់លោក  គីម ហុក ភ្នាក់ងារ​ផ្នែក​លក់​របស់ ខុន​ដូ North Park បាន​ប្រាប់​ឲ្យ​ដឹងថា រហូត​ទល់នឹង​ពេលបច្ចុប្បន្ន​គម្រោង​អគារ​ខុន​ដូ North Park លក់​ឲ្យ​ទៅ​អតិថិជន​អស់​ប្រហែលជា ៧០​ភាគរយ​ហើយ​។​

​គួរ​ជម្រាប​ថា សមាគម​អ្នក​សាងសង់​កម្ពុជា នាពេល​បច្ចុប្បន្ន​មាន​សមាជិក​ប្រមាណ​ជា ១១០​ក្រុមហ៊ុន​ក្នុងនោះ​មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង ប្លង់ ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ ក្រុមហ៊ុន​អចលនទ្រព្យ រោងចក្រ​ផលិត​បេតុង ក្រុមហ៊ុន​ដំឡើង​ប្រព័ន្ធ​អគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ កាមេរ៉ា​សុវត្ថិភាព ក្រុមហ៊ុន​ដឹកជញ្ជូន​សម្ភារៈ​សំណង់ និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​ក្រុមហ៊ុន​ទាំងនោះ​មកពី​តំបន់​អឺរ៉ុប និង​អាស៊ី​។​

​គូសបញ្ជាក់ថា គម្រោង​សាងសង់​ខុន​ដូ North Park ជា​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយ របស់​ក្រុមហ៊ុន Northbridge ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំនៅដ្ឋាន​មួយ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នៅ​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ​ក្រុមហ៊ុន Northbridge ក៏បាន​អភិវឌ្ឍន៍​រួចហើយ​នូវ អគារសិក្សា​ដែលមាន​ឈ្មោះថា Northbridge International ដែលជា​សាលា​អន្តរជាតិ​លំដាប់ថ្នាក់​លេខ ១ នៅ​កម្ពុជា ដែល​កម្រិត​អប់រំ​ខ្ពស់ និង​មាន​គុណភាព​។ ទន្ទឹមនឹងនេះ Northbridge International មាន​រៀបចំ​ផ្ទៃដី​ប្រមាណ ១៣​ហិកតា សម្រាប់​ជា​កន្លែង​សម្រាប់​កម្សាន្ត​កុមារ កន្លែង​វាយ​កូន​ហ្គោល និង​បូក​រួមទាំង​កន្លែង​ហែល​ទឹក​ផងដែរ​៕

​ប្រភព​៖ businesscambodia


ចំនួនអ្នកទស្សនា

    20547197

  • ថ្ងៃនេះ3781
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82861
  • ខែនេះ104741
  • ឆ្នាំនេះ104741
  • សរុប20547197