ឯកឧត្តម ពិត ចំណាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកា​ជាតិ​លើក​ទី​៥ និង​ទិវា​អន្តរជាតិ​សម្រាប់​អ្នកស្ម័គ្រចិត្ត​

07-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៥ មាន​រៀបចំ​វេទិកា​ជាតិ​លើក​ទី​៥ និង​ទិវា​អន្តរជាតិ​សម្រាប់​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ "​ស្ម័គ្រចិត្ត​ដើម្បី​សម្រេច​គោលដៅ​សាកល​" ស្ថិតនៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​វេទិកា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកជំទាវ Claire Van der Vaeren អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ​លេខាធិការ​ទី​២ នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី​ប្រធាន​អង្គភាព ព្រមទាំង​តំណាង​អង្គការ​ជាតិ អន្តរជាតិ ជាច្រើនរូប​ទៀត​។

​ថ្លែង​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​មានប្រសាសន៍ថា វេទិកា​ជាតិ​លើក​ទី​៥ និង​ទិវា​អន្តរជាតិ​សម្រាប់​អ្នកស្ម័គ្រចិត្ត គឺជា​ការផ្តល់​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ផ្ដល់​កិច្ចពិភាក្សា​ស្វែងយល់ និង​រិះរក​វិធី​ដើម្បី​ជម្រុញ​ការងារ​ស្ម័គ្រចិត្ត ដែល​អ្នក​ទាំង​នោះបាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត ពេលវេលា ធនធាន និង​សមត្ថភាព​របស់ខ្លួន​ក្នុង​ការជួយ​ដល់​អ្នកដទៃ គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​ទាំងមូល​ឲ្យ​មាន​ភាព​រីកចម្រើន​ឡើង​៕

​ប្រភព​៖ ទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា​

ចំនួនអ្នកទស្សនា

    20547427

  • ថ្ងៃនេះ4011
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83091
  • ខែនេះ104971
  • ឆ្នាំនេះ104971
  • សរុប20547427