ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន ក្រោម​អធិបតីភាព លោកជំទាវ គឹម សេដ្ឋា​នី​

09-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានទទួល​ជួប​លោកស្រី An Suk E ប្រធាន​ផ្នែក​គាំទ្រ​ការអប់រំ​មជ្ឈមណ្ឌល​ព័ត៌មាន និង​ស្រាវជ្រាវ​អប់រំ នៃ​មន្ទីរអប់រំ​ក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា​ការងារ​ក្រោម​កម្មវិធី​លើកកម្ពស់​ភាពជា​ដៃគូ​សកល​ស្ដីពី បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) ក្នុង​វិស័យ​អប់រំ នៃ​ក្របខ័ណ្ឌ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​សហប្រតិបត្តិការ​លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​។

​ថ្លែង​ក្នុង​កិច្ច​សំណេះសំណាល​នេះ លោកជំទាវ​ បាន​ថ្លែងអំណរគុណ​ដល់​មជ្ឈមណ្ឌល​ព័ត៌មាន និង​ស្រាវជ្រាវ​អប់រំ​ទីក្រុង​ប៊ូសាន ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជួយ​កសាង​សមត្ថភាព​គ្រូបង្រៀន​នៅ​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ និង​ទុតិយភូមិ ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការរៀន និង​បង្រៀន​ឲ្យ​បាន​ប្រសើរ ក៏ដូចជា​ការឧបត្ថម្ភ​នូវ​សម្ភារៈ​បច្ចេកវិទ្យា​ជាច្រើន​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការបង្រៀន និង​រៀន​ដោយ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​នេះ​។

​លោកជំទាវ បាន​បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​របស់​មជ្ឈមណ្ឌល ស្រប​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុងការ​បញ្ជ្រាប​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការរៀន​-​បង្រៀន ឲ្យ​បាន​គ្រប់មុខ​វិជ្ជា​នៅ​កម្រិត​មធ្យមសិក្សា​នាពេល​បច្ចុប្បន្ន​៕



​ប្រភព​៖ ទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា​

ចំនួនអ្នកទស្សនា

    20547397

  • ថ្ងៃនេះ3981
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83061
  • ខែនេះ104941
  • ឆ្នាំនេះ104941
  • សរុប20547397