ភ្នំពេញ៖ គណៈគ្រប់គ្រងរបស់សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ នៅព្រឹកថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ បាននាំយកថវិកាចំនួន ១,២៦៦ដុល្លារអាមេរិក ទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលថវិកាទាំងអស់នេះ បានទទួលពីសប្បុរសជន ដែលបានបរិច្ចាគក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “កុមារដើម្បីកុមារ” ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ។
លោក សេង រិទ្ធី ដែលជាសហស្ថាបនិក និងជានាយកសាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ បានសន្យាថា នឹងបង្កើតព្រឹត្តិការណ៍សប្បុរសធម៌នេះ អោយបានយ៉ាងហោចណាស់ មួយដង ក្នុងមួយឆ្នាំ ដើម្បីជួយដល់មន្ទីរពទ្យនេះ៕
ប្រភព៖ businessCambodia