ឧបនាយករដ្ឋមន្ត្រី សុខ អាន អញ្ជើញ​ជា​អធិបតី​ក្នុង​មហាសន្និបាត នៅ​ខេត្តតាកែវ​

14-December-2015 | ដោយ មួយឡា

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត​លើកដំបូង​ដើម្បី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុត្ត​នូវ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់ “​សមាគម​មូលនិធិ​គ្រូបង្រៀន​បណ្ឌិតសភា​ចា​រ្យ សុខ អាន គិរីវង់​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ​។

​មហាសន្និបាត “​សមាគម​មូលនិធិ​គ្រូបង្រៀន​បណ្ឌិតសភា​ចា​រ្យ សុខ អាន គិរីវង់​” ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ក្នុង​គោលបំណង​ដើម្បី​ជួយ​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សិក្សា​ទូទាំង​ស្រុក​គិរីវង់ ខេត្តតាកែវ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ និង​ការជួយ​ជំរុញ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការបំពេញ​វិជ្ជាជីវៈ​។​

​សមាគម​មូលនិធិ​គ្រូបង្រៀន​បណ្ឌិតសភា​ចា​រ្យ សុខ អាន គិរីវង់ ក៏មាន​គោលដៅ និង​សកម្មភាព​ដូចជា​៖ ១. កសាង​សាមគ្គីភាព ភាតរភាព និង​មិត្តភាព​រវាង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​បុគ្គលិក​សិក្សា ២. បង្កើត​គម្រោង​នានា សំដៅ​លើកកម្ពស់ និង​ជំរុញ​ជីវភាព​រស់នៅ​របស់លោក​គ្រូ អ្នកគ្រូ​ព្រមទាំង​បុគ្គលិក​សិក្សា​ក្នុងស្រុក​គិរីវង់​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ៣. ស្វែងរក​មធ្យោបាយ និង​ធនធាន​ដើម្បី​បង្កើន​សមត្ថភាព ជំនាញ​ចំណេះដឹង ចំណេះធ្វើ និង​បំ​ណិ​ន​ជីវិត លោកគ្រូ អ្នកគ្រូ ព្រមទាំង​បុគ្គលិក​សិក្សា​ក្នុងស្រុក​គិរីវង់​។

​គោលដៅ និង​សកម្មភាព​បន្តទៀត​គឺ ៤. ជំរុញ​ការផ្លាស់ប្តូរ​បទពិសោធ​ទាំង​ក្នុង​ការបង្រៀន និង​ក្នុង​ជីវភាព​រស់នៅ​។ ៥. ជំរុញ​ការផ្ទេរ​ចំណេះដឹង​រវាង​លោកគ្រូ អ្នកគ្រូ និង​ការផ្ទេរ​ចំណេះដឹង​ពី​លោកគ្រូ អ្នកគ្រូ​ទៅ​សិស្សានុសិស្ស​ប្រកបដោយ​គុណ​វ​ឌ្ឍិ និង​គុណ​តម្លៃ​។ ៦. លោក​កម្ពស់​តម្លៃ សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់លោក​គ្រូ អ្នកគ្រូ និង ៧. បង្កើត​វប្បធម៌​រាប់អាន​គ្នា​ជិតស្និទ្ធ​រវាង​គ្រូ​និង​គ្រូ រវាង​គ្រូ​និង​សិស្ស រវាង​គ្រូ​និង​ឪពុកម្តាយ​អាណាព្យាបាល​សិស្ស​៕

​ប្រភព​៖ ទំព័រ​រដ្ឋបាល​ខេត្តតាកែវ​

ចំនួនអ្នកទស្សនា

    20551857

  • ថ្ងៃនេះ8441
  • ម្សិលមិញ20231
  • សប្តាហ៍នេះ87521
  • ខែនេះ109401
  • ឆ្នាំនេះ109401
  • សរុប20551857