សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​គ្រប់គ្រង​គ្រោះមហន្តរាយ

16-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម បើក​កិច្ចប្រជុំ​លើក​ទី​៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ពិធី​នេះ​មានការ​ចូលរួម ពី​បណ្ដា​ថ្នាក់​ដឹង​នាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​កិច្ចប្រជុំ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ផ្សេងៗ​ដែលជា​រឿយៗ តែងតែ​កើតមានឡើង​នៅ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ។​

​ដើម្បី​កាត់បន្ថយ​នូវ​ការបាត់បង់​អាយុជីវិត និង​ការខូចខាត​ទ្រព្យសម្បតិ្ត អាស៊ាន​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​តាមរយៈ​សកម្មភាព​រួម​គ្នា​ក្នុង​ការត្រៀម​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​អោយនៅ​កម្រិត​ទាប ។ កន្លងមក​កម្ពុជា​ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​យ៉ាងសកម្ម​ផងដែរ ដោយបាន​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​ស្ថាប័ន​ពាក់​ព័​ន្ឋ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចប្រជុំ​លើក​ទី ៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​គ្រប់​គ្រប់​គ្រោះមហន្តរាយ​នេះ បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​រួមគ្នា​ចូលរួម​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ ។​

សម្តេច​តេ​ជោ បាន​សំណូមពរ​អោយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់ ត្រូវ​ចូលរួម​សហការ និង​ព័ត៌មាន​ឆ្លើយតប​អោយបាន​ឆាប់រហ័ស​នៃ​ការកើតមាន​គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​នីមួយៗ​បាន​ត្រៀមលក្ខណ​: ទប់ស្កាត់​បង្ការ​ជាមុន ៕

​ប្រភព​៖ tnn

ចំនួនអ្នកទស្សនា

    20552997

  • ថ្ងៃនេះ9581
  • ម្សិលមិញ20231
  • សប្តាហ៍នេះ88661
  • ខែនេះ110541
  • ឆ្នាំនេះ110541
  • សរុប20552997