ម៉ូតូ​៨០​គ្រឿង ក្នុង​ឯកសារ​ឃើញតែ​៦០​គ្រឿង ដឹក​ចូល​តាម​ច្រកទ្វារ​ចាំ​យាម​ព្រឹក​ថ្ងៃទី​១៨ ធ្នូ នេះ​

18-December-2015 | ដោយ ប៊ុនឆាយ

​ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​ពី​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង មក​ថា វេលា​ព្រលប់ៗ​ថ្ងៃទី​១៧ ធ្នូ ២០១៥ មាន​ម៉ូតូ​ថ្មី​ឆ្នាំ​២០១៦ ម៉ាក​ស៊ូ​មើ​អ៊ិ​ច ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​២​រថយន្ត ដែល​គេ​និយាយថា តាម​ឯកសារ​មាន​៦០​គ្រឿង ។ ប៉ុន្តែ​បើ​រាប់​ជាក់ស្តែង​៨០​គ្រឿង ។​

​លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៨ ធ្នូ ក៏​ឃើញ​មាន​នាំចូល​២​រថយន្ត​ដែរ មាន​ចំនួន​៦០​គ្រឿង​ដូចគ្នា ប៉ុន្តែ​រាប់​ជាក់ស្តែង​មាន​៨០​គ្រឿង ។ មិនអាច​សុំ​ការបំភ្លឺ​ពី​មេ​គយ​ច្រកទ្វារ​ចាំ​យាម​បានទេ ព្រោះ​មន្ត្រី​គយ​ទីនោះ​ទើសទាល់​ណាស់​ជាមួយ​អ្នកកាសែត ។ មិន​សហការ​ជាមួយ​អ្នកកាសែត​ឡើយ ។ ហាក់ដូច​អ្នកកាសែត​ជា​សំរាម​ក្នុង​កែវភ្នែក ។​

​ប៉ុន្តែ​ជាមួយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​ចាំ​យាម​សហការ​ល្អជា​មួយ​អ្នកកាសែត ដែល​ផ្ទុយ​ពី​មន្ត្រី​គយ ដែលជា​មេ​ច្រកទ្វារ ។​

​មិន​សហការ​ផ្តល់ព័ត៌មាន​ក៏​ហី​ទៅ អ្នកកាសែត​ឃើញ​ប៉ុនណា រាយការណ៍​ប៉ុណ្ណឹង មិនឱ្យ​ខុស​ទេ ។​

ប្រភព៖ កោះ

ចំនួនអ្នកទស្សនា

    19632337

  • ថ្ងៃនេះ3681
  • ម្សិលមិញ2891
  • សប្តាហ៍នេះ22531
  • ខែនេះ68631
  • ឆ្នាំនេះ404891
  • សរុប19632337