ភ្នំពេញ៖ ការដាក់ឱ្យអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រួមទាំងការផាកពិន័យដ៏តឹងរឹងតាមច្បាប់នេះ នឹងធ្វើឡើងចាប់ពីដើមឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពង្រឹងការគោរពច្បាប់ចរាចរណ៍ ដែលកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។
ដើម្បីឱ្យការអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកាន់តែប្រសិទ្ធភាព នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានរៀបចំវីដេអូមួយបង្ហាញឲ្យកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ ។
វីដេអូខាងក្រោម បង្ហាញពីនីតិវិធីនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្រាប់ឆ្នាំ២០១៦ ខាងមុខនេះ៖