ថៅកែ​បេនឡាន​ក្រុង​បាន​លុង រង​ការចោទប្រកាន់​ទារលុយ​ភាស៊ី​លើស​កំណត់​ពី​សៀវភៅ​បន្ទុក​

24-December-2015 | ដោយ មួយឡា

​រតនគីរី​៖ យោងតាម​ការបញ្ជាក់រ​បស់​ក្រុម​អ្នករត់​តាក់ស៊ី​ក្រុង​បាន​លុង នា​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ បានអោយដឹងថា សព្វថ្ងៃ​ពួកគាត់​ជួប​ការលំបាក​ខ្លាំងណាស់​ដោយ​ថៅកែ​បេនឡាន​លោកស្រី ឈុន ម៉ៅ បាន​អនុវត្ត​ទារលុយ​ភាស៊ី​លើស​កំណត់ដោយ​ពុំមាន​ការសហការ​ជាមួយ​អាជ្ញាធរ​ណា​ឡើយ គឺ​រាប់​ក្បាល​ឡាន​ទារលុយ​តែម្ដង ច្បាប់​កំណត់​ឡាន​១ បង់​ពី​៤០០០ ទៅ​៥០០០​រៀល តែ​គាត់​បែរជា​ទារ​១០០០០​រៀល ទៅវិញ ហេតុនេះ​ធ្វើអោយ​ក្រុម​អ្នករត់​តាក់ស៊ី​មិន​ចូល​បេន​។​

​ក្រុម​អ្នករត់​តាក់ស៊ី​បានបញ្ជាក់​ទៀតថា រាល់ថ្ងៃ​ពួកគាត់​មិនមែន​បង់​តែមួយ​កន្លែង​នឹង​ចប់​ទេ គឺ​នៅតាម​ដងផ្លូវ​ជាច្រើន​ដូចជា នគរបាល​ចរាចរណ៍ នគរបាល​ពិនិត្យ​អាវុធជាតិផ្ទុះ និង​អាវុធហត្ថ​ក្រុង​ដែល​ដាក់​ចរាចរណ៍​តាម​ដងផ្លូវ​ធ្វើអោយ​មានការ​រអ៊ូរទាំ​ពី​អ្នកជិះ​។​

​តាម​ការបញ្ជាក់​របស់​លោក ឡាយ ពិសិដ្ឋ ប្រធាន​សន្តិសុខ​បេន​បានអោយដឹងថា ក្រុម​របស់​ពួកលោក​គឺ​បាន​ទារលុយ​អនុវត្តតាម​សៀវភៅ​បន្ទុក​មិនបាន​អនុវត្ត​ដូច​ការចោទប្រកាន់​រប​ស់​អ្នករត់​តាក់ស៊ី​ទាំង​នោះឡើយ​។​

​ជុំវិញ​ករណី​ខាងលើនេះ លោក ផន សុ​ផៃ នាយការិយាល័យ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៃ​ស្នងការ​នគរបាល​ខេត្ត​រតនគីរី​បានបញ្ជាក់​អោយដឹងថា បច្ចុប្បន្ន​កងកំលាំងរ​ប​ស់លោក បាន​អនុវត្ត​ដោយ​សហការ​ជាមួយនឹង​អាវុធហត្ថ​ក្រុង​បាន​យ៉ាង​ស្អិតរ​មួ​ត​ក្នុងការ​បំពេញការងារ​ស្របតាម​ការចាត់តាំង តែ​វា​មានការ​ចន្លោះប្រហោង​ខ្លះ​ដូចជា​កងកំលាំង​ផុតពេល​ម៉ោង​ការងាររដ្ឋបាល ពោលគឺ ពេល​សំរាក​ឆ្លៀត​ពេលនេះ​ធ្វើអោយមាន​ភាព​រញ៉េរញ៉ៃ បណ្ដាលអោយ​ប៉ះពាល់​សណ្ដ​ប់​ធ្នាប់​បេនឡាន​តាក់ស៊ី​មួយចំនួន​មិនបាន​ចូល​បេន​។   

​ដោយឡែក​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើនេះ​ពុំមាន​ខាង​ភាគី​ថៅកែ​បេន ឬ​អាជ្ញាធរ​មួយណា​បញ្ជាក់​អោយ​កាន់តែ​ជាក់ច្បាស់​ឡើយ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20556937

  • ថ្ងៃនេះ13521
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92601
  • ខែនេះ114481
  • ឆ្នាំនេះ114481
  • សរុប20556937