សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សមាជិក​រដ្ឋសភា

25-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​សមាជិក​សមាជិកា រដ្ឋសភា នីតិកាល​ទី​៥ នៅ​វិមាន​រដ្ឋសភា​។ ការផ្តល់ជូន​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក សមាជិកា គឺ​អនុវត្ត​តាមច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​ដែលជា​ការឆ្លើយតប​ទៅនឹង​គុណបំណាច់​ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម ដែល​សមាជិក​សមាជិកា បាន​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋនៅក្នុង​អណ​ត្តិ​របស់ខ្លួន​។​

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​និង​ប្រសិទ្ធ​ពរជ័យ​ជូនពរ​ដល់​សមាជិក​ស​មា​ជិ​កា​រដ្ឋសភា​ទាំងអស់​ក្នុងឱកាស​ចូលឆ្នាំ​សាកល​ខាងមុខ សូម​បវរ​សួស្តី សិរី​មង្គល​មហាប្រសើរ​និង សូម​ទទួលបាន​នូវ​កាយពល​មាំមួន បញ្ញាញ្ញាណ​ភ្លឺ​ថ្លា ប្រាជ្ញា​ឈ្លាសវៃ សុខភាព​ល្អ​បិ​រ​បូ​រណ៍ ព្រមទាំង​ជួបប្រទះ​តែ​ពុទ្ធពរ​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20558387

  • ថ្ងៃនេះ781
  • ម្សិលមិញ14181
  • សប្តាហ៍នេះ781
  • ខែនេះ115931
  • ឆ្នាំនេះ115931
  • សរុប20558387