ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ មានការប្រារព្ធពិធីប្រកាសផ្ទេរមុខតំណែង ពីអភិបាលរងខេត្តព្រះវិហារមកជាអភិបាលរងរាជធានីភ្នំពេញ០១រូប គឺលោក ស៊ុយ សេរិទ្ធ ក្រោមអធិបតីភាពឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមមពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមប្រធានក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីជាប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក ស៊ុយ សេរិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញអនុក្រឹត្យផ្ទេរភារកិច្ច ពីអភិបាលរងខេត្តព្រះវិហារ មកជាអភិបាលរងរាជធានីភ្នំពេញវិញ ដែលមន្ត្រីខ្លះនិយាយថា មកជំនួសកន្លែង លោក ជ្រាង សុផាន អតីតអភិបាលរងរាជធានីភ្នំពេញ ដែលទទួលមរណាភាព កាលពីពេលថ្មីៗនេះ៕ ដោយ មែន កំសត់