ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ចែករំលែក​បទពិសោធ​ន៍​តាមរយៈ​ការបោះពុម្ព​និង​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​សេដ្ឋកិច្ចកម្ពុជា​

30-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចែករំលែក​នូវ​បទពិសោធន៍​ជាច្រើន​ដែល​លោក​ធ្លាប់​ឆ្លងកាត់​ជាច្រើន​ឆ្នាំ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាង​១៥​ឆ្នាំ​មកនេះ និង​បទពិសោធ​ជាច្រើន​ទៀត​បង្ហាញជូន​ដល់​មហាជន​ទាំងអស់​តាមរយៈ​សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» ។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​សៀវភៅ «​សេដ្ឋកិច្ចកម្ពុជា​» នា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ថា សៀវភៅ​នេះ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​គ្រប់ផ្នែក​តែម្ដង មាន​ទាំងពី​ប្រជាជន​ម៉ាក្រូសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​អប់រំ សុខាភិបាល និង​ផ្សេងៗ​ជាច្រើន​ទៀត ជាពិសេស​ជុំវិញ​អាស៊ាន​តែម្ដង ។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ដថា «​សៀវភៅ​ដែល​ខ្ញុំ​បាន​និពន្ធ​នេះ​គឺ​បង្ហាញ​ពី​តួនាទី​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​សន្ដិភាព​នៅ​កម្ពុជា ពិសេស​សន្ដិភាព​អំឡុង ឆ្នាំ​១៩៩៨-១៩៩៩ ចឹ​ង​បើ​គ្មាន​សន្ដិភាព​នេះ​ទេ យើង​មិនអាច​អនុវត្ដ​បានទេ ទី​២ ចែករំលែក​នូវ​បទពិសោធន៍​ដែល​ខ្ញុំ​បាន​បំពេញការងារ​ជាង ១៥​ឆ្នាំ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ពី​ការ​ចងក្រង​សៀវភៅ​មួយ​ក្បាល​នេះ ឲ្យ​យុវជន​កម្ពុជា​បាន​យល់ដឹង​តើ​ការអភិវឌ្ឍ​នេះ​វា​ឆ្លងកាត់​ដំណាក់កាល​អី​ខ្លះ បញ្ហា​ប្រឈម​អ្វីខ្លះ ហើយ​កត្ដា​អ្វីខ្លះ​ដែល​ឲ្យ​យើង​អភិវឌ្ឍន៍​បានល្អ​ប្រសើរ តើ​ថ្ងៃមុខ​ទៀត​មាន​បញ្ហា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​ដោះស្រាយ ដើម្បី​ឈានទៅរក​ការអភិវឌ្ឍ​ថ្មី​ទៀត​»​។​

ឯកឧត្តម​បាន​ថ្លែង​បន្ដទៀតថា «​សំខាន់បំផុត​សៀវភៅ​នេះ​អ្វីដែល​ខ្ញុំ​ចង់បង្ហាញ​ជាងគេ​នោះ គឺ​អាស៊ាន ឲ្យ​ប្រជាជន​កម្ពុជា​យល់​កាន់តែច្បាស់​ដើម្បី​ឲ្យ​ដឹងថា កម្ពុជា​ចូល​សមាហរណកម្ម​អាស៊ាន​ចុងឆ្នាំ​២០១៥​នេះ យើង​ចំណេញ​និង​បាត់បង់​អ្វីខ្លះ​នោះ ពិសេស​ចរន្ដ​លំហូរ​ចេញចូល​ទៅវិញទៅមក​ទាំ​ង​ការងារ​ធនធានមនុស្ស និង​ទំនិញ ក្នុងកំឡុងពេល​នោះ​ដែល​ចំណេះដឹង​ទាំងអស់​នៅ​ខាងក្រោយ​គេ​សៀវភៅ​នេះ​តែម្ដង »​។​

​ជាងនេះទៅទៀត សៀវភៅ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ជា​មាគ៌ា​ឆ្ពោះទៅ​អនាគត​ដ៏​ភ្លឺស្វាង វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទស្សនវិស័យ​ទៅ​អនាគត​គឺជា​ការខិតខំ​ដ៏​ក្លាហាន​មួយ​ដើម្បី​បកស្រាយ​និង​ពន្យល់​ពី​ដំណើរ​នៃ​វិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈពេល ២​ទសវត្សរ៍​កន្លងមក​នូវ​ទិដ្ឋភាព​នៃ​កែវភ្នែក​របស់​អ្នកនិពន្ធ ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ផង​និង​អ្នក​អនុវត្ដ​ផ្ទាល់​ផង​។​

​គួរ​បញ្ជាក់ថា សៀវភៅ​ស្ដីពី «​សេដ្ឋកិច្ចកម្ពុជា​» របស់លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចំនាយពេល​អស់​ប្រមាណ​ជាង​១០​ឆ្នាំ អំឡុងពេល​លោក​ធ្វើការ​តែម្ដង ហើយ​ចំពោះ​ពេលវេលា​ស្រាវជ្រាវ​តាំងពី​លោក​នៅ​ជា​និស្សិត​មកម្ល៉េះ ដោយ​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​នេះ​ដែលមាន​ជា​ភាសា​អង់គ្លេស​ជាង ៣០០​ទំព័រ និង​ជា​ភាសា​ខ្មែរ​ជាង ៥០០​ទំព័រ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20561997

  • ថ្ងៃនេះ4391
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4391
  • ខែនេះ119541
  • ឆ្នាំនេះ119541
  • សរុប20561997