កម្មវិធី​បើក​ការប្រកួត​កីឡា​មហាជន ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្តកំពង់ចាម​ប្រចាំឆ្នាំ​២០១៥

31-December-2015 | ដោយ មួយឡា

​កំពង់ចាម​៖ នា​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៥ មន្ទីរអប់រំ យុវជន និង​កីឡា បាន​ប្រារព្វ​ពិធី ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្តកំពង់ចាម​ប្រចាំឆ្នាំ​២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម ជឹម លាវ អភិបាលរង​ខេត្តកំពង់ចាម លោក​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា និង​លោក លោកស្រី ព្រមទាំង​សិក្សា​នុ​សិស្ស កីឡាករ ប្រមាណ ១០០០​នាក់​។​

​នាឱកាស​នេះដែរ លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​អញ្ជើញ​អាន​របាយការណ៍ របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត លោក​បាន​មានប្រសាសន៍ថា ពិធី​នេះ គឺជា​ព្រឹត្តិការណ៍ ដ៏​មានតម្លៃ និង​មាន​អត្ថន័យ​បំផុត សម្រាប់​ខេត្តកំពង់ចាម ។ ដោយឡែក​ចំពោះ​ស្មារតី ៧​មករា ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​បាន​រស់រានមានជីវិត​ឡើងវិញ​ឆ្លង​ផុតពី​ភាពអន្ធកា​ល​នៃ​គុក​ឥត​ជញ្ជាំង និង​អបអរសាទរ​ឆ្នាំ​ថ្មី​នៃ​ការ​រំលឹក​ឡើងវិញ នៅ​ឆ្នាំ​២០១៦​នេះ​។​

​លោក​ក៏បាន​បញ្ជាក់​ប្រាប់ថា​ពិធី​នេះ​មាន​រយៈពេល ៥​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ហើយ​ក្រុមកីឡា​ដែល​មក​ប្រកួត​ក្នុង​កម្មវិធី​នេះ​រួមមាន​៖ បាល់ទាត់​៩​ក្រុម បាល់ទះ​៥​ក្រុម បាល់បោះ​ពី​ក្រុម ប៉េតង់​១៤​ក្រុម  វាយ​សី​៩​ក្រុម ដែលមាន​កីឡាករ​សរុប​ចំនួន​៣២០​នាក់ និង​អ្នកដឹង​នាំ ៦៩​នាក់​ផងដែរ​។​

​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលរង​ខេត្ត ជឹម លាវ មានមតិ​សំណេះសំណាល និង សំដែង​នូវ​សេចក្តី​ក្រែក​អរ ចំពោះ​មន្ត្រី​អង្គភាព​ជុំវិញ​ខេត្ត អស់លោក ដែលមាន​ចិត្ត​ចូលរួម​អបអរសាទរ​ទិវា​ប្រកួត​កីឡា​មហាជន ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្តកំពង់ចាម និង​សូមអោយ​ស្មារតី ៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​យើងទាំងអស់គ្នា នាំមក​នូវ​សេចក្តីសុខ​ចម្រើន អភិវឌ្ឍន៍ បាន​បរិបូរណ៍ ជ័យជំនះ​គ្រប់ពេលវេលា និង​ជាពិសេស​លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស អោយបាន​នូវ បញ្ញា​ឈ្លៀសវៃ មាន​ស្មារតី​ចង់ចាំ​ពូកែ​ក្នុងកា​បង្រៀន​-​រៀន និង​ប្រកាស​បើក​កម្មវិធី​៕ ដោយ ហ៊ាង អ៊ា​ម​ហុយ

ចំនួនអ្នកទស្សនា

    20563867

  • ថ្ងៃនេះ6261
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6261
  • ខែនេះ121411
  • ឆ្នាំនេះ121411
  • សរុប20563867