សម្ដេច​វិ​បុ​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញ​ចូលរួម​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គស្នួល​

03-January-2016 | ដោយ ប៊ុនឆាយ

កណ្ដាល​៖​នា​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​កូនតូច​ចាប់ពី​អាយុ ៦​ខែ ដល់​២​ឆ្នាំ ចំនួន​១០០​គ្រួសារ នៅ​ភូមិ​ចំនួន ៣ ក្នុង​ឃុំ សំ រោង​លើ ស្រុក​អង្គស្នួល ខេត្ត កណ្ដាល​។​ព្រមទាំង​មានការ​ចូលរួម​តំណាង​អភិបាល​ខេត្តកណ្ដាល តំណាង​អភិបាលស្រុក​អង្គស្នួល លោក​មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​។ បន្ទាប់ពី​តំណាង​អភិបាលស្រុក​អង្គស្នួល​ជំរាបជូន​អំពី​របាយការណ៍​ស្ដីពី​ស្ថានភាព​ភូមិសាស្ត្រ ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការងារ​បង្កបង្កើនផល និង​ការងារ​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រួចមក​។​

ក្នុងឱកាស​នោះ​សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​មានមតិ​សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ និង​ពាំ​នាំនូវ​ការ​សាក​សុខទុក្ខ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ជូនរួមជាតិ និង​បងប្អូន​ទាំងអស់​ប្រកបដោយ​ភាពកក់ក្ដៅ សម្ដេច​វិបុល​សេនា​ភក្ដី បានលើកឡើង​អំពី​គោលនយោបាយ​ដឹកនាំ ការអភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ ដែល​នាំ​សុខសន្តិភាព​ជូន​ជនរួមជាតិ​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ដោយ​សន្តិវិធី មិន​ដូចជា​ក្រុម​បក្សប្រឆាំង​បានតែ​ថា ដល់ពេល​មាន​បញ្ហា​រត់​យកតែ​រួចខ្លួន​នោះទេ។

សម្ដេច​បានលើកឡើង​ផងដែរ​ថ្មីៗ​នេះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រួវ​អនុត្ត​ន៍​ចាប់ពី​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៦ ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ចំពោះ​អ្នកបើកបរ​មិន​គោរព​ច្បាប់ និង​ផ្ដន្ទាទោស ផាកពិន័យ ហើយ​រាជរដ្ឋាភិបាល​បាន​ផ្អាក​នូវ​ការធ្វើ​ប័ណ្ណបើកបរ​ដោយយោង​សំណើសុំ​និង​ការ​ត្អូញត្អែរ​បស់​ប្រជាពលរដ្ឋ ដួច​នេះ​យើ​យ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ដើម្បី​សុវត្ថិភាព និង​កាត់បន្ថយ​អត្រា​មរណៈ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ បន្ទាប់មក​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​ចែកជូន​នូវ​បបរ​រុងរឿង ដែល​ផលិត​ដោយ​សហគ្រាស​ឱសថ ដល់​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​សំរាប់​បំប៉ន​ដល់​ក្មួយៗ​ដែលមាន​អាយុ​ចាប់ពី ៦​ខែ ដល់ ២​ឆ្នាំ​ចំនូ​ន​១០០​គ្រូ​សារ​ដោយ​ក្នុង ១​គ្រួសារ​ទ​ទូល​បាន​បបរ​រុងរឿង ១​កេស ប្រាក់​ចំនូ​ន ២​ម៉ឺន​រៀល ។

សម្ដេច​វិបុល​សេនា​ភក្ដី​បាន​ប្រសិទ្ធពរ​បវរ​ប្រសើរ សិរី​សួស្ដី និង​សុខភាព​បរិបូរណ៍ កើតមាន​ដល់​បងប្អូន​និង​អ្នកចូលរួម​នាឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៦​នេះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ដោយ​មែន​កំសត់​

ចំនួនអ្នកទស្សនា

    20563887

  • ថ្ងៃនេះ6281
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6281
  • ខែនេះ121431
  • ឆ្នាំនេះ121431
  • សរុប20563887