សៀមរាប៖ មិនគួរឲ្យជឿធ្លាប់តែស្ដាប់គេនិយាយរឿងកំប្លែងឥឡូវនេះមកប៉ះចំ ការជាក់ស្ដែងប្រជាពលរដ្ឋបាននាំគ្នាភ្ញាក់ផ្អើលចំពោះផ្សារស្ថិតនៅ ឃុំជីក្រែង ខេត្តសៀមរាប បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ពីមុនមកផ្សារនេះមានឈ្មោះថា«ផ្សារកំពង់ក្ដី»តែលុះមកដល់បច្ចុប្បន្នស្រាប់តែឃើញគេសរសេររៀបចំតំឡើងផ្លាកថ្មីសរសេរជាអក្សរធំៗដាក់ថា«ផ្សារកំពង់ក្ដ»ទៅវិញ ។
ទាក់ទងនឹងរឿងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានចំងល់តើវាមានន័យដូចម្ដេច ឬក៏អ្នកសរសេរភ្លេចឬគេប្ដូរឈ្មោះថ្មី តែបើតាមប្រជាពលរដ្ឋភាគច្រើននិយាយថាពួកគាត់មិនពេញចិត្តឈ្មោះផ្សារនោះទេគឺប៉ះពាល់នឹងកេរ្តិ៍ភេទរបស់បុរស ហើយយកទៅដាក់តាំងឲ្យមនុស្សរាប់ពាន់មើល ហេតុនេះក្នុងនាមប្រជាពលរដ្ឋសូមអាជ្ញាធរមេត្តាពិនិត្យនិងអោយម្ចាស់ផ្សារធ្វើការកែតម្រូវឈ្មោះឲ្យបានសមស្របឡើងវិញ ដោយគោរពសីលធម៌របស់មនុស្សផង៕ ដោយ មែន កំសត់