ដំណឹង​ល្អ​! សម្តេច​តេ​ជោ ប្រកាស​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​មក​នៅត្រឹមតែ ២៥,០០០​រៀល

05-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ពាន​អាកាស​តិច​ណូ ដែល​ស្ថិតនៅ​ខណ្ឌទួលគោក ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ប៉ុន្តែ​អ្វីដែល​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នៅថ្ងៃនេះ​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នឹងមាន​ដំណឹង​ល្អៗ​ជាច្រើន​សម្រាប់​ជនរួមជាតិ​។​

សម្តេច​តេ​ជោ ហ៊ុន សែន  បានបង្ហាញ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​ដោយបាន​សរសេរថា "​សូម​ចូលរួម​សម្ពោធ ស​មិ​ទ្ឋ​ផល ស្ពាន​អាកាស ៥ មករា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​ទាំងអស់គ្នា ! ថ្ងៃនេះ​សម្តេច​តេ​ជោ នឹងមាន​ដំណឹង​ល្អៗ​ជាច្រើន​ថែមទៀត​សម្រាប់​ជនរួមជាតិ រួមទាំង​ការបញ្ចុះ​ថ្លៃ​ប័ណ្ណបើកបរ និង ការមិន​ឲ្យ​បង់ថ្លៃ​ចំពោះ​ម្ចាស់​យានយន្ត ដែល​រស់​នៅតាម​បណ្តោយ​បញ្ជោរ​បង់លុយ​ផ្លូវជាតិ​លេខ ៤"​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ពី ៦០,០០០​រៀល មក​នៅត្រឹមតែ ២៥,០០០​រៀល​ប៉ុណ្ណោះ ហើយ​សម្តេច​បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ទៅធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ និង​ប្រកាស​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​មិន​រាថយ​ឡើយ​។​

​ការប្រកាស​របស់​សម្តេច​បានធ្វើ​ឡើង បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្តែង​ក្តីកង្វល់ និង​ស្នើ​សម្តេច​តាម​ទំព័រ Facebook របស់​សម្តេច ឲ្យ​ផ្តល់​ការអនុគ្រោះ​ទៅលើ​ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ ដែលមាន​តម្លៃ​ថ្លៃ​។​

សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា ការធ្វើ​ប័ណ្ណបើកបរ​ម៉ូតូ​ចាស់ ដែលមាន​តម្លៃ ៧៤០០០​រៀល បូក​រួមទាំង​ពិនិត្យ​សុខភាព​នោះ ពេលនេះ​ធ្លាក់​មក​នៅត្រឹម ២៥០០០​រៀល ហើយ មិន​តម្រូវ​ឲ្យ​មានការ​ប្រឡង ឬ​ពិនិត្យ​សុខភាព​នោះឡើយ​។ តែ​ស្នើ​ឲ្យ​មាន​ការផលិត ស្ព​ត​អប់រំ​ពី​ច្បាប់​ចរាចរណ៍ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។​
សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ផងដែរ​ថា សម្រាប់​អ្នក​ដូរ​ប័ណ្ណបើកបរ​ម៉ូតូ យក​តម្លៃ​ត្រឹម ២០០០០​រៀល​ប៉ុណ្ណោះ​៕

ចំនួនអ្នកទស្សនា

    20566917

  • ថ្ងៃនេះ9311
  • ម្សិលមិញ14181
  • សប្តាហ៍នេះ9311
  • ខែនេះ124461
  • ឆ្នាំនេះ124461
  • សរុប20566917