កំពង់ចាម៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ឯកឧត្ដម ឈិត គឹមយាត សមាជិកព្រឹទ្ធសភានិងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះជួយស្រុកកោះសូទិន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី៣៧នៃទិវាជយ័ជំនះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០១៦) ក្នុងបរិវេណវត្តដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីលោក ផេន សុផល ប្រធានគណៈកម្មាធិការបក្សស្រុកកោះសូទិន លោកស្រីជាសមាជិកអចិន្ត្រៃយ៍បក្សស្រុក ក្រុមការងារយុវជនស្រុក គណៈកម្មាធិការបក្សមូលដ្ឋានឃុំ សកម្មជនយុវជនឃុំ សាខាបក្សមូលដ្ឋានភូមិ លោកគ្រូអ្នកគ្រូ ដែលបង្រៀននៅសាលាបឋមនិងវិទ្យាល័យក្នុងឃុំ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។
លោក ផេន សុផល ប្រធានបក្សស្រុកកោះសូទិន បានមានមតិស្វាគមន៍ និងបានអានជូននូវសុន្ទរកថាស្ដីពីការប្រារព្ធខួបលើកទី៣៧ថ្ងៃជ័យជំនះដ៏មហោអស្ចារ្យរបស់ប្រជាជនកម្ពុជាលើរបបខ្មៅងងឹត អន្ធកាល ពួកប្រល័យជាតិសាសន៍ឯង ប៉ុលពត។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងជូនជនរួមជាតិ មន្ត្រីរាជការ និងសមាជិកសមាជិកា បក្សគ្រប់លំដាប់ថ្នាក់ ក្នុងនោះខ្លឹមសារសំខាន់ៗរួមមាន៖ «អបអរសាទរទិវាជ័យជំនះ៧មករា ស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប» ស្មារតី៧មករាអមតៈ! អ្នកប្រឆាំង៧មករាគឺប៉ុលពត !មាន៧មករាទើបមានអ្វីៗដូចថ្ងៃនេះ! «៧មករាជាកំណើតទី២របស់ជាតិខ្មែរ»ជយោ! រាជរដ្ឋាភិបាលកម្ពុជា! យើងទាំងអស់គ្នាចងចាំមិនភ្លេចឡើយ ហើយមិនឲ្យមានព្រឹត្តិការណ៍កើតឡើងម្ដងទៀតដូចនយោបាយរបស់ពួកប្រឆាំងស្ទើរភ្លើង ដែលញុះញង់បង្កាច់បង្ខូចប្រាសចាកពីការពិតនោះទេ លើការដឹកនាំរបស់បក្សប្រជាជនកម្ពុជា។
បន្ទាប់មកឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមការថ្នាក់កណ្ដាលចុះជួយស្រុកកោះសូទិនបានមានមតិសំណេះសំណាលទៅកាន់អង្គពីធី ឯកឧត្តមសូមគាំទ្រនូវរាល់ខ្លឹមសាររបស់សម្ដេចប្រធានគណបក្ស ហើយឯកឧត្តមសូមដាស់តឿនបងប្អូនជាតិខ្មែរ មេត្តាកុំបំភ្លេចនូវថ្ងៃដ៏មានអត្ថន័យមហាសាលដែលជាតិខ្មែរទាំងមូលបានរស់ឡើងវិញ ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា តែបើគ្មាន៧មករា១៩៧៩ទេ ប្រទេសនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកប្រល័យជាតិ ហើយមិនដឹងជាត្រូវកាប់សំលាប់រង្គាលប៉ុន្មាននាក់ទៀតទេ ។
ដូចនេះក្រោមការសហការរវាងកងទ័ពវៀតណាមនិងរណៈសិរ្សសាមគ្គីសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជាថ្នាក់ដឹកនាំស្នេហាជាតិមាតុភូមិបានរំដោះ ប្រទេសជាតិ ឲ្យរួចផុតពីរណ្ដៅនរកអវិចីយ ក្នុងនោះដែរគណបក្សដែលដឹកនាំដោយសម្ដេចទាំង៣បានអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ រហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ ហើយមិនដើរថយក្រោយនោះឡើយ ហេតុនេះសូមកូនខ្មែរគ្រប់រូបត្រូវចងចាំ។
បន្ទាប់មកឯកឧត្តម ឈិត គឹមយាត បានចែកសំភារៈថវិកាដល់អ្នកចូលរួមដោយម្នាក់ៗទទួលបានក្រមា១និងថវិកា៥០០០រៀល ផងដែរ៕ ដោយ មែន កំសត់