CPP រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៩ ផ្តោតលើ​បី​ចំណុច

09-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ របស់​គណ​កប្ស​ប្រជាជន​កម្ពុជា​(CPP) នឹងត្រូវ​ប្រារព្វ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៩-១០ ខែមករា ឆ្នាំ​២០១៦​នេះ ដោយ​ក្នុងនោះ ផ្តោតលើ​បី​ចំណុច​គឺ​ទំនាស់​ដីធ្លី ពង្រឹងស្មារតី​សមាជិក​បក្ស​និង​បញ្ចូល​សមាជិក​វ័យក្មេង​ថ្មីៗ​ដើម្បី​ត្រៀមខ្លួន​សំរាប់​ការបោះឆ្នោត ឃុំ​សង្កាត់ ឆ្នាំ​២០១៧​។​

​លោក​សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឲ្យ​ដឹងថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទី​១.​អាន​របាយការណ៍​សភា​ព​ការណ៍​នយោបាយ និង​ដាក់​ទិសដៅ​សម្រាប់​រយៈពេល​ខាងមុខ​។​ទី​២.​ពិភាក្សាគ្នា​លើ​របាយការណ៍ នយោបាយ និង​ទី​៣.​ស្តាប់​ការណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តែ​ឆ្លើយតប​នឹង​សំណួរ​របស់ វិទ្យុ​មួយ អ្នកនាំពាក្យ​ដដែល​បាន​និយាយថា សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ ផ្តោតលើ​ចំណុច​៣ គឺ​ទំនាស់​ដីធ្លី​ពង្រឹងស្មារតី​សមាជិក​បក្ស​និង​បញ្ចូល​សមាជិក​វ័យក្មេង ថ្មី សំដៅ​ត្រៀមខ្លួន​សំរាប់​ការចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំក្រោយ​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ថា "​យើង​រៀបចំ​ធ្វើជា​លក្ខណៈ​បើកទូលាយ​។ ដូច្នេះ​គណបក្ស​សម្រេច​អញ្ជើញ​ថ្នាក់​អភិបាលស្រុក​ខណ្ឌ និង​ថ្នាក់មូលដ្ឋាន​មួយចំនួន​មក​ស្តាប់​ខ្លឹមសារ​សន្និបាត​ផ្ទាល់​តែម្តង ដើម្បី​កុំ​ឲ្យ​ពិបាក​ក្នុងការ​ផ្សព្វផ្សាយ​នៅក្រោយ​សន្និបាត​។ ម្យ៉ាងទៀត​ពួកគាត់ ក៏​អាច​លើកឡើង​នូវ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​ការបម្រើ​ប្រជាជន​ផងដែរ​"​។

​សន្និបាត​នឹងមាន​អ្នកចូលរួម​ប្រមាណ​១០០០​នាក់​។ អ្នកចូលរួម​ត្រូវ​លើសពី​ចំនួន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ដែលមាន​៥៤៥ នាក់ ដោយសារ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​-​ស្រុក និង​ថ្នាក់មូលដ្ឋាន​មួយចំនួន ក៏ត្រូវ​អញ្ជើញ​ឲ្យ​មក​ស្តាប់​ខ្លឹមសារ​នៃ​សន្និបាត​នេះ​ដោយផ្ទាល់​ដែរ​៕

​ប្រភព​៖ rasmeinews

ចំនួនអ្នកទស្សនា

    20573337

  • ថ្ងៃនេះ3621
  • ម្សិលមិញ12101
  • សប្តាហ៍នេះ15731
  • ខែនេះ130881
  • ឆ្នាំនេះ130881
  • សរុប20573337