ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះសម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មឆ្លើយតបនិងការ comment របស់ account Facebook ឈ្មោះ NgonNgon ដែលបាន comment រូបភាពនិងអត្ថន័យប្រមាថមើលងាយដល់រូបសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
សម្ដេចបានឆ្លើយតបយ៉ាងដូច្នេះថា ៖ «NgonNgon ដោយសារតែការព្រហើនបែបនេះទើបទាំងមេទាំងកូនត្រូវជាប់គុក ។ ឥរិយាបទបែបនេះ គួរបោះបង់ចោលទៅក្មួយ ព្រោះភាពពាលគ្មានប្រយោជន៍ឲ្យក្មួយទេ ។ រូបភាពដែលក្មួយ post ទាំងប៉ុន្មានគឺជាការប្រមាថដល់រូបខ្ញុំនិងភរិយា ។ នេះជាភស្តុតាងជាក់ស្ដែង» ។
ក្នុងការឆ្លើយតបបែបទន់ភ្លន់និងការអប់រំនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់រូបថត របស់ម្ចាស់ឈ្មោះផងដែរ ។
ក្នុងនាមជាអ្នកដឹកនាំ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យក្រសួងមានសមត្តកិច្ច ស្រាវជ្រាវចាប់ខ្លួនម្ចាស់ account Facebook ឈ្មោះ NgonNgon ដែលមានរូបថតភ្ជាប់មកជាមួយនេះយកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យខានតែបាន ៕ ដោយ មែន កំសត់