ភ្នំពេញ៖ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាបានកើនដល់ ៣លាន ៣សែននាក់ហើយ បើគិតមកត្រឹមខែកញ្ញា ឆ្នាំ ២០១៥កន្លងមក នេះបើយោងតាមទិន្នន័យរបស់ Internet World Stats។
ទិន្នន័យដដែលបានឲ្យដឹងទៀតថា ឥណ្ឌាជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកច្រើនជាងគេ នៅក្នុងតំបន់អាស៊ី ពោលគឺ មានចំនួនដល់ទៅ ១៣៦លាននាក់ ខណៈដែលចិនជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅអាស៊ី តែមានអ្នកប្រើប្រាស់ហ្វេសប៊ុកតែ ១,៩០០,០០០នាក់តែប៉ុណ្ណោះ បើគិតមកត្រឹមខែកញ្ញា ឆ្នាំ ២០១៥។
គួរជម្រាបថា ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសវៀតណាម មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៣៥លាននាក់ ខណៈដែលប្រទេសថៃមានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៣៨លាននាក់ ។
យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជាមាន ៦.២៧លាននាក់ កើនឡើង ២៥ភាគរយ បើធៀបនឹងឆ្នាំមុន ដែលអ្នកប្រើប្រាស់អ៊ីនធើណេតមានចំនួនតែ ៥លាននាក់ប៉ុណ្ណោះ ហើយកម្ពុជារំពឹងថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេត នឹងកើនដល់ ៩.៥លាននាក់ត្រឹមឆ្នាំ ២០២០ ឬស្មើនឹង ៦៥ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា។
ដោយមានការកើនឡើងនៃ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតដ៏ឆាប់រហ័សនេះ បណ្តាញសង្គមមួយចំនួនក៏ដូចជាបណ្តាសង្គមហ្វេសប៊ុក បានក្លាយជាមធ្យោបាយល្អបំផុត សម្រាប់អ្នកធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន។
គួរជម្រាបថា គេហទំព័រហ្វេសប៊ុកពាណិជ្ជកម្មកម្ពុជា (Business Cambodia) ជាគេហទំព័រហ្វេសប៊ុកមួយ ដែលបំផុសគំនិតក្នុងការធ្វើអាជីវកម្មដល់ប្រជាជនកម្ពុជា ដោយមានអ្នក Likes ប្រមាណ ៤.៥សែននាក់ អ្នកចូលមើលក្នុងគេហទំព័រនេះជាង ៣.៥លាននាក់ក្នុងមួយសប្តាហ៍ ហើយមានក្រុមហ៊ុនប្រមាណជិត ៣០ក្រុមហ៊ុនកំពុងផ្សព្វផ្សាយអាជីវកម្ម លើគេហទំព័រហ្វេសប៊ុកមួយនេះផងដែរ។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់សិក្សាវគ្គខ្លីស្តីពី វិធីសាស្ត្រប្រើប្រាស់ហ្វេសប៊ុក ដើម្បីទាក់ទាញអតិថិជន ដែលចូលរៀននៅថ្ងៃសុក្រ ទី១៥ ខែមករា ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨ល្ងាច សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩២៥៧៥៨២៣ ដោយតម្លៃសិក្សាគឺ ២០ដុល្លារក្នុងមួយនាក់៕
ប្រភព៖ business-cambodia