ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង ចាត់វិធានការ​ចំពោះ​មេក្លោង​នាំ​ពលករ​ខុសច្បាប់

14-January-2016 | ដោយ មួយឡា

​សេ​អ៊ូ​ល​៖ មេខ្លោង ដឹកនាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការខុសច្បាប់ ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ និស្សិត​ដែល បង្កចលាចល បាតុកម្ម ញុះញង់ ឲ្យ​ខូច​ទំនាក់ទំនង​ចំណង​ការទូត​កម្ពុជា​-​កូរ៉េ​នឹងត្រូវ​បង្ក្រាប​។​នេះ​ជាការ​អះអាង​របស់លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦​។​

​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក លោក ស៊ុត ឌី​ណា បាន​សរសេរ​ពី​ផែនការ​បង្ក្រាប​ថា “​ខ្ញុំ​បានធ្វើ​កិច្ចការ និង​ដោះស្រាយ​បញ្ហាសំខាន់ ដោយ​សហការ​ជាមួយ​សម​ត្ត​កិច្ច​កូរ៉េ​ក្នុង​ការចាប់​មេខ្លោង ដឹកនាំ​ពលករ​ខ្មែរ ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ និស្សិត បង្កចលាចល បាតុកម្ម ញុះញង់ ឲ្យ​ខូច​ទំនាក់ទំនង​ចំណង​ការទូត​កម្ពុជា​-​កូរ៉េ (​កូរ៉េ​លើកយក​ឈ្មោះ ចំៗ មេៗ ល្បីៗ​នៅ​កូរ៉េ ប៉ុន្តែ​ខ្ញុំ​សុំ​រក្សា​សិទ្ឋិ​មិន​បញ្ចេញ​ឲ្យ​ដឹង​)​។ រឿង​សំខាន់​មួយទៀត​គឺ មន្ត្រី​នៃ​អង្គភាព​ស៊ើបការណ៍​ពិសេស​កូរ៉េ មក​ពិភាក្សា​ជា​ខ្ញុំ​ដល់​ស្ថានទូត អំពី​ករណី​ពលករ​ខុសច្បាប់ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ផ្លូវការ ដែលមាន​ភស្តុតាង គឺ​ក្រុម​ភ្នាក់ងារ KNN Cambodia រកស៊ី​លើ​មុខរបរ​នេះ គឺ​អាជ្ញាធរ​សុំ​សហការ​ស្វែងរក​ចាប់​បណ្តាញ​ទាំងនេះ​” ។​

​ក្រៅពី​បង្ហើប​ឲ្យ​ដឹង​ពី​ផែនការ​បង្ក្រាប​ទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖ លោក​បាន​ជួយ​ចាត់ចែង​លិខិតបើកផ្លូវ និង​ឧបត្ថម្ភ​ថវិកា បញ្ជូន​ពលករ​ខ្មែរ មួយរូប​ដែលមាន​ជម្ងឺសរសៃប្រសាទ​ធ្ងន់ធ្ងរ​ទៅ​ស្រុក​ខ្មែរ​វិញ​។ លោក ស៊ុត ឌី​ណា បញ្ជាក់ថា “​ក្នុងនោះ​ខ្ញុំ​បាន​ជួល​រថយន្ត​សង្គ្រោះបន្ទាន់​របស់​ពេទ្យ​មួយ ពី​សេ​អ៊ូ​ល​ល​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ អ៊ិន​ឆន់ ក្នុង​តំលៃ​ថ្លៃ​គួរសម ពីព្រោះ​រថយន្តឈ្នួល​ដូចជា​តាក់ស៊ី​គេ​លែង​ទទួល និង​បាន​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ពី​កូរ៉េ​ទៅ​ស្រុក​ខ្មែរ​ជូន​ទៀតផង​។ ខ្ញុំ​ក៏បាន​ចាត់​បុគ្គលិក​និង​ជំនួយការ​ផ្ទាល់ កូរ៉េ និង ខ្មែរ​ឲ្យ​អមដំណើរ​ទៅ​ព្រលានយន្តហោះ អ៊ិន​ឆន់​”​ផងដែរ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដោយ​ឯកអគ្គរដ្ឋទូត​កូរ៉េ​នេះ បាន​កើតឡើង​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៣៩ កាលពី​ថ្ងៃ​៩-១០ មករា ២០១៦ នៅ​មហោស្រព​កោះ​ពេជ្រ ដោយ​ព្រមាន​ធ្វើ​ការដកហូត​មុខតំណែង​ឯកអគ្គរាជទូត​ខ្មែរ​ណា ដែល​មិន​សកម្ម​ក្នុង​ការជួយ​សម្របសម្រួល និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ទេនោះ​៕


sut dina1
​ប្រភព​៖ meatophoum

ចំនួនអ្នកទស្សនា

    20579907

  • ថ្ងៃនេះ3921
  • ម្សិលមិញ6261
  • សប្តាហ៍នេះ22301
  • ខែនេះ137451
  • ឆ្នាំនេះ137451
  • សរុប20579907