មណ្ឌលគីរី៖ ជនជាតិដើមភាគតិច មានព្នង កួយ ចារាយ រស់នៅតំបន់ ភូមិភាគឦសានស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ដែលមានរបរអាស្រ័យផលនឹងដើមឈើទាល ច្បោះជ័រទឹកសំរាប់ជាចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១ដើមអាចយកជ័រទឹកបាន២ទៅ៣លីត្រ ហើយក្នុង១ថ្ងៃអាចប្រមូលផលបានជ័រទឹកបាន១កាន៥០លីត្រ យកទៅលក់នៅទីផ្សារបានប្រាំទៅប្រាំមួយម៉ឺនរៀល។
លោក ប៉េ តឺធី ជាជនជាតិព្នង បានមានមតិថា៖ គ្រួសារគាត់ជួបការលំបាកណាស់ដោយរកអាស្រ័យផលពីឈើច្បោះជ័រទឹកពុំបានដូចមុនសំរាប់យកមកដោះស្រាយជីវភាពឡើយ មូលហេតុឈ្មួញធំៗបានចូលលុកលុយកាប់បំផ្លាញដើមឈើទាំងនោះដោយពុំមានសមត្ថកិច្ច អាជ្ញាធរណាមកបង្ក្រាបទប់ស្កាត់ ដូចនេះធ្វើឲ្យសហគមន៍ជនជាតិភាគតិចលែងមានជំនឿលើសមត្ថកិច្ច។
លោកបានបញ្ជាក់ថែមទៀតថា កន្លងមក ក្រុមសហគមន៍ពួកគាត់បានចាប់អ្នកកាប់បំផ្លាញព្រៃឈើប្រគល់ជូនសមត្ថកិច្ច តែក្រោយមកត្រូវបានដោះលែងមកវិញ ហើយអ្នកនោះមកប្រព្រឹត្តដដែលជារឿយៗមិនរាងចាល៕ ដោយ មែន កំសត់