ក្រចេះ៖ នៅក្នុងឆ្នាំ២០១៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តក្រចេះ គឺមានចំនួនជិត៤៦ម៉ឺននាក់ ចំនួននេះគឺកើនឡើងប្រមាណជាង៧៨ភាគរយ ធៀបនឹងឆ្នាំ២០១៤ គឺមានចំនួនប្រមាណជាង២៦ម៉ឺននាក់។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជិត ៤៦ម៉ឺននាក់ មានភ្ញៀវទេសចរជាតិចំនួនជិត៤៣ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ជាង២ម៉ឺន៤ពាន់នាក់។ ការកើនឡើងចំនួនភ្ញៀវទេសចរនេះ គឺដោយសារតែក្នុងឆ្នាំ២០១៥ មានការរៀបចំពិធីបុណ្យទន្លេ ដែលទាក់ទាញភ្ញៀវទេសចរជាតិមកលេងកម្សាន្តនៅខេត្តក្រចេះរហូតដល់២០ ម៉ឺននាក់។
ចំណែកភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងប្រមាណជាង២ភាគរយប៉ុណ្ណោះ ហើយភ្ញៀវទេសចរអន្តរជាតិទាំងនោះភាគច្រើនមកពីតំបន់អឺរ៉ុប មានចំនួនជាង១ម៉ឺន៣ពាន់នាក់។ តំបន់អាស៊ីបាស៊ីហ្វិកជាង៩ពាន់នាក់។ តំបន់អាមេរិកជាង ១០០០នាក់ និងតំបន់ដទៃទៀតជាង១៣០នាក់។
ភ្ញៀវទេសចរអន្តរជាតិទាំងនោះ ជនជាតិបារាំងត្រូវគេរកឃើញថា មានចំនួនច្រើនជាងគេ គឺចំនួនជាង ៤ ៥០០នាក់ បន្ទាប់មកភ្ញៀវទរសចរជនជាតិចិន ជាង ៣ ៦០០នាក់ និងទី៣ គឺភ្ញៀវទេសចរជនជាតិវៀតណាមដែលមានចំនួនជាង៣៣០០នាក់៕
ប្រភព៖ ann