លោកជំទាវ ម៉ែន សំអន អនុញ្ញាតឲ្យគណៈកម្មាធិការ CPP ប្រចាំទ្វីបអឺរ៉ុប ចូលជួបពិភាក្សាការងារ

14-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ តំណាង​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បារាំង បែ​ល​ហ្សិ​ក និង​ហូ​ឡង់ នៃ​អឺរ៉ុប និង ក្រុម​ឆន្ទៈ​យុវជន​ឆ្លងដែន ត្រូវបាន​ទទួល​ជួប​សំណេះសំណាល ជាមួយ​ឧបនាយក​រដ្ឋ​ម​ន្ត្រី្ត ម៉ែន សំអន នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន​សូរិយា​។​

​ក្នង​ឱកាស​ដ៏​សប្បាយរីករាយ​នោះ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​ជំរាបជូន​អំពី​សភាពការណ៍​ពិត និង​សមិទ្ធិផល​ធំៗ​ដែល រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណៈបក្ស​ប្រជាជន​កម្ពុជា​សំរេចបាន ពិសេស​គឺ​កត្តា​សន្តិភាព ឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​ន៏ លើ​គ្រប់​វិស័យ ហើយ​គឺ​ដោយសារ​ការ​ដឺ​ក​នាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល​តម្កល់​ប្រយោជន៍​រាស្ត្រ​ជាធំ​។​

​ក្នុងឱកាស​នោះដែរ តំណាង​គណកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បារាំង បែ​ល​ហ្សិ​ក និង ហូ​ឡង់ ប្រចាំ ទ្វីបអឺរ៉ុប និង​ក្រុម​ឆន្ទៈ​យុវជន​ឆ្លងដែន ក៏បាន​រាយការណ៍ ជូន​អំពី​ស្ថានភាព​ពិត​របស់​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ដែល​បាន យល់​កាន់តែច្បាស់ អំពី​គោលនយោបាយ​ដឹកនាំ ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ពិសេស​នយោបាយ​ប្រជា​ភិ​ថុ​ត បោកប្រាស់​របស់ គណៈបក្សប្រឆាំង ដែល​រហូត​មកទល់ពេលនេះ បងប្អូន​លែងមាន​ជំនឿ​លើ​បក្សប្រឆាំង​តទៅទៀត​ហើយ​។ ពិសេស​គឺ​បន្ទាប់ពី​ការ ជួប​សំណេះសំណាល ជាមួយ​សម្ដេច​តេ​ជោ នៅ​ប្រទេស​បារាំង និង ដំណើរ​បំពេញ​ទស្សនកិច្ច នៅ​តំបន់​អឺរ៉ុប​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ កាលពីពេល​ថ្មីៗ​នេះ​៕


ប្រភព៖ ann

 

ចំនួនអ្នកទស្សនា

    20585287

  • ថ្ងៃនេះ9301
  • ម្សិលមិញ6261
  • សប្តាហ៍នេះ27681
  • ខែនេះ142831
  • ឆ្នាំនេះ142831
  • សរុប20585287