លោក ទេព នីថា ជាប់​ជា​អគ្គលេខាធិការ គ​.​ជ​.​ប ដដែល​

15-January-2016 | ដោយ មួយឡា

​ភ្នំពេញ៖​ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ជ្រើសរើស​លោក ទេព នីថា ជា​អគ្គលេខាធិការ គ​.​ជ​.​ប ដដែល និង​សម្រេចយក​អគ្គលេខាធិកា​រ​រង​ចំនួន ៤​រូប​ថ្មី​ទៀត ដែល​ក្នុងនោះ​មាន​លោក នី ចរិយា មកពី​សមាគម​អាដហុក (ADHOC) ផងដែរ​។ ចំណែកឯ​អគ្គលេខាធិការរង ៣​រូប​ទៀត រួមមាន លោក សោម សូ​រី​ដា ជាម​ន្ត្រី គ​.​ជ​.​ប លោក ម៉ុក ដា​រ៉ា ជា​សាស្ត្រាចារ្យ​ច្បាប់ និង​ជា​ជំនួយការ​ច្បាប់​របស់​អង្គការ​និក​ហ្វិ​ច (NICFEC) លោក ម៉ៅ សុភា​រិ​ទ្ធ ជា​មេធាវី​។​

​ការសម្រេច​របស់ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ បន្ទាប់ពី​បើក​កិច្ចប្រជុំ​ពិភាក្សា​ដែល​ដឹកនាំ​ដោយ​ប្រធាន គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក និង​មានការ​ចូលរួម​ពី​សមាជិក គ​.​ជ​.​ប ទាំង ៩​នាក់​។​

​កាលពី ថ្ងៃទី​០៦ ខែមករា គ​.​ជ​.​ប បានប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ១៥​នាក់​។ ក្នុងនោះ​មាន​បេក្ខជន ៣​នាក់ សម្រាប់​ប្រកួតប្រជែង​យក​តំណែង​អគ្គលេខាធិការ គឺមាន​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បច្ចុប្បន្ន និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណី​ចិន្តា ព្រមទាំង​នាយក​អង្គការ​ខា​រ៉ា​ម​កម្ពុជា លោក យ៉ា ណា​វុ​ធ​។ ចំណែក​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការរង​៕

​ប្រភព​៖ www.rfa.org

ចំនួនអ្នកទស្សនា

    20582127

  • ថ្ងៃនេះ6141
  • ម្សិលមិញ6261
  • សប្តាហ៍នេះ24521
  • ខែនេះ139671
  • ឆ្នាំនេះ139671
  • សរុប20582127