កណ្តាល៖ ការនេសាទត្រីកាម៉ុង "ត្រីប្លាធូ" នៅក្នុងដែននេសាទសមុទ្រកម្ពុជា ត្រូវបានប្រកាសផ្អាក រយៈពេល ២ខែកន្លះ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាល ជលផល ដែលចុះហត្ថលេខាដោយ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការផ្អាកនេះ គឺដោយសារតែជារដូវពង កូនបន្តពូជរបស់ត្រីកាម៉ុង។ ហេតុនេះរដ្ឋបាលជលផលស្នើឱ្យ ប្រជានេសាទអនុវត្តន៍ សេចក្តីជូនដំណឹងនេះ ដើម្បីចូលរួមក្នុងការថែរក្សា និងការពារធនធាន ធម្មេជាតិសមុទ្រ ឱ្យ បានគង់វង្សទៅអនាគត៕
ប្រភព ៖ rasmeinews