ក្រចេះ៖ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះ បានឲ្យដឹងថា ដំណាំម្រេចនៅឆ្នាំ២០១៥ កសិករដាំបានចំនួនជាង៦០០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបានចំនួនជាង១៥៥ហិកតា។
របាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះបានឲ្យដឹងទៀតថា ទិន្នផលម្រេចជាមធ្យមទទួលបាន៣តោនកន្លះក្នុងមួយហិកតាម្រេចស្ងួត។ ក្នុងឆ្នាំ២០១៥ បរិមាណផលម្រេចទទួលបានសរុបចំនួនជាង៤៦៦តោន ហើយតម្លៃម្រេច ចន្លោះពី៣៦ ០០០រៀល ទៅ៤១ ០០០រៀលក្នុងមួយគីឡូក្រាម។
តាមរបាយការណ៍បានឲ្យដឹងទៀតថា ប្រភពប្រមូលទិញមានឈ្មួញប្រមូលដើរទិញយកទៅលក់នៅទីផ្សារប្រទេសវៀតណាម៕
ព្រភព៖ ann.com