ភ្នំពេញ៖ ជាថ្មីម្តងទៀតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន បានធ្វើការអំពាវនាវដល់ម្ចាស់យានយន្តទាំងឡាយ រួសរាន់ទៅបំពេញបែបបទផ្សេងៗដូចជាប័ណ្ណបើកបរ ប័ណ្ណសំគាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនឲ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខ ដែលជាថ្ងៃសមត្ថកិច្ចនគរបាលចាប់ផ្តើមត្រួតពិនិត្យគ្រប់ លិខិតស្នាមទាំងអស់ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ ដែល ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។
ជាងនេះទៅទៀត សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ព្យាយាមបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាទាំងអស់ខាងលើជូនសាធារណជន ឲ្យបានប្រសើរល្អឡើង៕ ដោយ មែនកំសត់
ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖