សម្ដេច សាយ ឈុំ ផ្ញើ​សារលិខិត​រំលែក​មរណ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ឯកឧត្តម សៀង​ ណាំ និង​លោក​ជំ​ទាំ​វ​

21-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា បាន​ចូលរួម​រំលែក​មរណទុក្ខ ជាមួយ ឯកឧត្តម សៀង ណាំ សមាជិក​រដ្ឋសភា ជា​តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប និង​លោកជំទាវ ដែល​កំពុងមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយសារ​ឧបាសក ឈុន ហាក់ ត្រូវជា​ឪពុក ឪពុកក្មេក​បានទទួល​មរណភាព​។​

​នៅក្នុង​លិខិត​ចូលរួម​រំលែក​មរណ​ទុក្ខ​ផ្ញើជូន​ឯកឧត្តម សៀង ណាំ និង​លោកជំទាវ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែងថា « ខ្ញុំ និង​ភរិយា សូម​ចូលរួម​រំលែក​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្រៀមក្រំ ក្តុកក្តួល​អាឡោះអាល័យ​ជាទីបំផុត​ជាមួយ ឯកឧត្តម​និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព ព្រមទាំង​សូម​បួងសួង​ដល់​វត្ថុ​ស័​ក្កិ​សិទ្ធ​ក្នុង​លោក និង​តេ​ជៈ​បារមី នៃ​ព្រះពុទ្ធ​ព្រះធម៌ ព្រះសង្ឃ តាម​បីបាច់រក្សា​ដួង​វិញ្ញាណក្ខន្ធ ឧបាសក ឈុន ហាក់ បាន​សោយសុខ​ក្នុង សុគតិភព​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​»​។​

​សូមបញ្ជាក់ថា ឧបាសក ឈុន ហាក់ ត្រូវជា​ឪពុក​បង្កើត​ឯកឧត្តម សៀង ណាំ បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ក្នុង​ជន្មាយុ ៩៥​ឆ្នាំ ដោយសារ​ជរាពាធ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20589297

  • ថ្ងៃនេះ1861
  • ម្សិលមិញ11441
  • សប្តាហ៍នេះ31691
  • ខែនេះ146841
  • ឆ្នាំនេះ146841
  • សរុប20589297