កងរាជអាវុធហត្ថ​ប្រកា​សលេខ​ទូរស័ព្ទ​បន្ទាន់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​

23-January-2016 | ដោយ មួយឡា

លេខ​ទូរស័ព្ទ​២៤ម៉ោង សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន រាយការណ៍​អំពី​បទល្មើស​ព្រៃឈើ ត្រូវបាន​ប្រកាស​ហើយ សម្រាប់​ចូលរួម​ក្នុង​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា។​

​យោងតាម​ទំព័រ facebook របស់​កងរាជអាវុធហត្ថ លេខ​ទូរស័ព្ទ​ចំនួន​៣​ខ្សែ ត្រូវបាន​រៀបចំឡើង​សម្រាប់​ទទួល​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ ដោយ​រង់ចាំ​ទទួល​២៤​ម៉ោង លើ​២៤​ម៉ោង មាន​លេខ ៖ 023 6 667 667 / 023 6 367 367 និង 023 6 668 668។​

​គួររំលឹកថា គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​សម្រេច​បង្កើត​ឡើង​កាលពីពេល​ថ្មីៗ​នេះ ដែល​ដឹកនាំ​ដោយ​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សម្រាប់​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឆ្លងដែន ដែល​បាន​ប្រព្រឹត្តឡើង​ដោយ​ឈ្មួញ និង​ឧកញ៉ា​ខិលខូច​មួយ​ក្តាប់​តូច៕

ចំនួនអ្នកទស្សនា

    20590677

  • ថ្ងៃនេះ3241
  • ម្សិលមិញ11441
  • សប្តាហ៍នេះ33071
  • ខែនេះ148221
  • ឆ្នាំនេះ148221
  • សរុប20590677