កំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ បានប្រារព្ធពីធី ជួបសំណេះសំណាលជាមួយ ពុទ្ឋបរិស័ទ១១០ នាក់ នៅភូមិ ទំពូង ឃុំ ល្វេ ស្រុក កោះសូទិន ខេត្ត កំពង់ចាម ។
ពិធីនេះដែរមានការអញ្ជើញ ចូលរួមពី លោក សាយ ស្រ៊ាង មេឃុំ ល្វេ លោក ញ៉ាន ញ៉ិប មេ ភូមិទំពូង លោកលោកស្រីជាប្រធានក្រុមរួមនិងប្រជាពលរដ្ឋជាពុទ្ឋបរិស័ទចំនួន ១១០នាក់ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អានជាលី អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងឱកាសនោះ ឯកឧត្តម អាន ជាលី បានមតិសំណេះសំណាលជាមួយបង ប្អូន ដែលបានចូលរួម ប្រកបដោយភាព រីករាយ ស្និទ្ធស្នាលកក់ក្តៅ និង រីករាយ ជាទីបំផុត។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានបន្តទៀថា ៖ យើងមានម្ហូបដ៏ឆ្ងាញ់ ដែលដាក់ក្នុងចានស្រាក់ដ៏ស្រស់ស្អាតនៅថ្ងៃនេះដោយសារមានសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ ។
បន្ទាប់ពីមតិសំណេះសំណាលប្រកបដោយភាព រីករាយ ស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុតនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ បានចែកជូន ម្ហូបអាហារមួយចានស្រាក់ ភេសជ្ជះ បង្អែម និង ថវិកាមួយចំនួន ដល់ ពុទ្ឋបរិស័ទ ទាំង១១០នាក់ ដែលបានចូលរួមផងដែរ ៕