ភ្នំពេញ៖ នៅថ្ងៃទី២៥ មករា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការផ្តល់សេវាសាធារណៈលើការស្នើសុំផ្ដល់ ប្តូរ ពន្យារ ទុតិយថា និងតតិយតាបណ្ណបើកបរយានយន្ត ឡើងវិញ បន្ទាប់ពីបានផ្អាកអស់មួយរយៈ។
ការដំណើរការឡើងវិញនេះ នឹងធ្វើឡើងនៅតាមគ្រប់ទីតាំងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមតារាងឧបសម្ព័ន្ធ និងប្រកាសរួមកាលពីថ្ងៃទី២១ ខែមករា ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ដូច្នេះ សាធារណជន អាចទៅដាក់ពាក្យសុំផ្តល់ ប្តូរ ពន្យារ ធ្វើទុតិយថា ឬតតិយតាបណ្ណបើកបរយានយន្តបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ខាងក្រោមនេះ គឺជាតារាងតម្លៃ នៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖