សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ឧបដ្ឋានសាលា​និង​សមិទ្ធផល​​នា​នា​ក្នុ​ង​​វត្ត​​បុ​​ទម​​ស្វាយ​​អ​ន្ទ​រ​​

26-January-2016 | ដោយ មួយឡា

​ព្រៃវែង​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ទី​អារាម​វត្ត​បុ​ទម​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មាន​ប្រារព្វ​ពិធី​សម្ពោធ​ឧបដ្ឋានសាលា​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​បុ​ទម​ស្វាយ​អ​ន្ទ​រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តព្រៃវែង​។

​ក្នុង​ពិធី​នោះដែរ​ក៏មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង  ឯកឧត្តម​លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី  ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ រដ្ឋបាល​ឃុំ រួមទាំង​មន្ត្រីរាជការ ដែល​បំរើការ​ក្នុង​ស្ថា​ប័​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​កុះករ​ផងដែរ​។

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​លោក​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ ស្ដីពី​ដំណើរការ​និង​ការសាងសង់​សមិទ្ធផល​នានា​នៅ​ក្នុ​វ​វត្ត  ប្រវត្តិ​ត្រួសៗ​នៃ​ការបង្កើត​និង​ការដាក់​ឈ្មោះ​វត្ត​បុ​ទម​ស្វាយ​អ​ន្ទ​រ  នាឱកាស​នោះ​សម្ដេច​ក្រឡាហោម ស ខេង បាន​មានមតិ​និង​ពាំនាំ នូវ​ការសួរសុខទុក្ខ​របស់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជូនទៅ​កាន់​បងប្អូន​និង​អ្នកចូលរួម​។

សម្ដេច​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​របស់​ប្រទេស ការធ្វើកំណែទម្រង់​មន្ត្រីរាជការ គ្រប់​ក្រសួង​ស្ថាប័ន​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដោយ​យោងតាម​អភិក្រម​ដ៏​ខ្ពង់ខ្ពស់​នៃ​គោលដៅ​អភិវឌ្ឃន៍ របស់​រាជរដ្ឋាភិបាល ដែលជា​អនុសាសន៍​ស្ថាបនា​ដល់​មន្ត្រី​ត្រូវតែ​ប្រតិបត្តិ​តាម​លើ​គោលការណ៍​សំខាន់ៗ រួមមាន​៖«​ងូតទឹក ដុសក្អែល សំអាត​កាយ ឆ្លុះកញ្ចក់​និង​ព្យាបាល​បើ​មិនជា​សះ សង្គ្រោះបន្ទាន់​» គោលការណ៍​នេះ​ក្រសួងមហាផ្ទៃ​ដែលជា​សេនា​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រតិបត្តិ​និង​បន្ត​ការតាមដាន​នូវ​រាល់​ចំណុច​របស់​មន្ត្រី ដែល​តែងតែ​ប្រព្រឹត្ត​កំហុសឆ្គង​ផ្សេងៗ ហើយ​ជាក់ស្ដែង នាពេល​ថ្មីៗ​នេះ​មាន​កើត​ករណី​២​សំខាន់ៗ​ក្នុង​ខេត្ត គឺ​អភិបាលស្រុក​ពាមរ​ក៏ ស្រវឹងស្រា​បើកឡាន​បុក​មនុស្ស​ស្លាប់​១​ករណី និង​១​ករណី​ទៀត​លោក​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ​បាញ់សំលាប់​ប្រជាពលរដ្ឋ នៅ​កន្លែង​ជល់​មាន់ ករណីនេះ​ត្រូវបាន​តុលាការ​ចាត់វិធានការ​ទៅតាម​ច្បាប់​រួចរាល់​ជា​ស្ថាពរ ហើយ​ខាង​ខេត្ត​ក៏បាន​ប្រមូល​ថវិកា​រួបរួមគ្នា​ចូល​បុណ្យ​ដល់​គ្រួសារ​នៃ​សព​ដែល​រងគ្រោះ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។

សម្ដេច​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​មេត្តា​បង្កើន​ការយកចិត្តទុកដាក់​លើ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានាបាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរ ពិសេស​សម្ដេច​សំណូមពរ​យ៉ាងទទូច​ដ​ល់​លោក​មេឃុំ ស្មៀន មេភូមិ នគរបាល​ប៉ុស្តិ៍ មេត្តា​បង្កើន​លើ​ការផ្ដល់សេវា​រដ្ឋបាល​ឯកសារ​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដិតដល់ ដោយ​អនុវត្តន៍​តាមច្បាប់​នៃ​ការបង់​កម្រៃ​សេវា ជៀសវាង​ការរិះគន់ ព្រោះថា សម្ដេច​តេ​ជោ​បានទទួល​ព័ត៌មាន​ច្រើនណាស់​លើ​ភាពមិនប្រក្រតី​លើ​ការ​បំរើសេវា​នេះ គឺ​ទារលុយ​លើស​ច្បាប់​មិន​ឲ្យ​បង្កាន់ដៃ ដោយ​បងប្អូន​គាត់​ផ្ដល់​តាមរយៈ​ហ្វេ​ស​បុក ពិសេស​នៅតាម​សង្កាត់ មួយចំនួន ដែលជា​ទីប្រជុំជន ហើយ​បើ​មាន​ភាពមិនប្រក្រតី​សូមមេត្តា​បញ្ឈប់​ជាបន្ទាន់​។

​ជា​ចុងក្រោយ​សម្ដេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម លោក លោកស្រី​ដែលជា​សម្បុរ​សជន​បាន​ចូលរួម​កាត់​ខ្សែបូ ជា​និ​មិ្ម​ត្ត​រូប សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឧបដ្ឋានសាលា​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​បុ​ទម​ស្វាយ​អ​ន្ទ​រ ប្រកបដោយ​ភាព​រីករាយ​យ៉ាង​ក្រៃលែង​៕ ដោយ មែន​កំសត់​

ចំនួនអ្នកទស្សនា

    20595697

  • ថ្ងៃនេះ8261
  • ម្សិលមិញ11441
  • សប្តាហ៍នេះ38091
  • ខែនេះ153241
  • ឆ្នាំនេះ153241
  • សរុប20595697