ភ្នំពេញ៖ ដោយពិនិត្យឃើញ សា្ថនភាពទុក្ខលំបាករបស់អ្នកធាក់ស៊ីក្លូ សមាគមស៊ីឈ្នួលដឹកជនបរទេស សម្រាប់ដើរសំរាកកំសាន្តកាយនានាក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦សម្ដេចតេជោបានឧបត្ថម្ភថវិកាដល់បងៗជាអ្នកធាក់ស៊ីក្លូសមាគម ចំនួន២៤នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា៤០០,០០០រៀល ។
ការឧបត្ថម្ភខាងលើនេះស្របពេលដែលសម្ដេចចេញពីធ្វើការនិងបានឆ្លៀតទៅកំសាន្តនៅត្រង់សួនច្បារវិមានឯករាជ្យមុខផ្ទះសម្ដេច។ ដូចមានការសរសេរក្នុង ហ្វេសបុករបស់ ម្ដេចតេជោ ហ៊ុន សែន ៖« ថ្ងៃនេះពិតជាសំណាង ខំធ្វើការតាំងពីព្រឹកនិងឆ្លៀតចេញទៅ សួនច្បារមុខផ្ទះ។ខ្ញុំបានជួបទេសចរណ៍បរទេស ពិសេសបានជួបបងៗនិងអ្នកធាក់ស៊ីក្លូ២៤នាក់ ដែលផ្តល់ឱកាសឱយខ្ញុំស្វែងយល់លើការរកស៊ី ការគ្រប់គ្រងនិងការអភិរក្សស៊ីក្លូ។សប្បាយដែលបានអង្គុយនិយាយគ្នានិងបានឧបត្ថម្ភក្នុងម្នាក់ៗ៤០ម៉ឺនរៀល»៕