ស​ម្តេ​ចេ​ត​ជោ ហ៊ុន សែន ប្រកាស​ពង្រាង​លក្ខន្តិកៈ​នៃ​ការចូលរួម​ក្នុង​កម្មវិធី Facebook​ស​ម្តេ​ចេ​

31-January-2016 | ដោយ ម៉ែន កំសត់

​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​៣០​ខែមករា ឆ្នាំ​២០១៦ ស​ម្តេ​ចេ​ត​ជោ ហ៊ុន សែន​បាន ប្រកាស​នៃ​ការចូលរួម​ក្នុង​កម្មវិធី Facebook​ស​ម្តេ​ចេ​ថា​៖ នេះ​ជា​ពង្រាង​លក្ខន្តិកៈ​នៃ​ការចូលរួម​ក្នុង​កម្មវិធី ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា I am a Khmer youth Role Model នៅក្នុង​គេហទំព័រ​បណ្តាញ​សង្គម ស​ម្តេ​ចេ​ត​ជោ ហ៊ុន សែន ។ សូម​ប្រជាពលរដ្ឋ និង​សាធារណៈជន​ចូលរួម​ផ្តល់​ជា​មតិយោបល់ ប្រសិនបើ​មាន​ចំណុច​ខ្វះខាត​ត្រង់​ណាមួយ ដើម្បីអោយ​កម្មវិធី​នេះ​កាន់​តែមាន​ប្រយោជន៍​ដល់​យុវជន និង​សង្គមជាតិ​យើង​។ ការចូលរួម​ផ្តល់​មតិយោបល់ គឺ​ចាប់​ទទួល​ពី​ពេលនេះ​រហូតដល់​ថ្ងៃ ពុធ ទី ៣ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​វេលា ម៉ោង ៥ ល្ងាច ។ សូម​អរគុណ ។

​ឈ្មោះ​កម្មវិធីៈ ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា ទិសដៅ​សំខាន់ៈ ប្រមូល​ទាក់ទាញ​យុវជន​អោយ​ក្លាយជា​ពលរដ្ឋ​គំរូ​ល្អ​ក្នុងសង្គម គោលបំណង ដើម្បី​លើកទឹកចិត្ត​យុវជន​យុវនារី​អោយចូល​រួម​កសាង​អំពើ​ល្អ​នៅក្នុង​សង្គម​អោយ​កាន់តែច្រើន​រួមមានៈ
​ក​- ប្រធានបទ​ប្រកួតប្រជែង​គឺៈ​យុវជន​អាច​ជ្រើស​ប្រធានបទ​ដែល​ខ្លួន​កំពុងមាន​សកម្ម​ភាពជា​ក់​ស្តែង និង ប្រធានបទ​ណា​ដែល​ខ្លួន​គិត​និង​យល់​ដឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ដូចជាៈ​១-​សកម្មភាព​អប់រំ​លើក​ស្ទ​យ​ការគោរព​ច្បាប់​ចរាចរ ណ៍​។​
២-​សកម្មភាព​នៃ​អំពី​ល្អ​ទាំងឡាយ​ដែល​ជួយ​ទៅលើ​កុមារកំព្រា ស្ត្រី​មេម៉ាយ​ទីទាល់ក្រ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ជនពិការ​។​
៣-​សកម្មភាព​ជួយ​យកអាសារ​ជនរងគ្រោះ​ដូចជា គ្រោះថ្នាក់​ចរាចរ អគ្គីភ័យ និង​គ្រោះទឹកជំនន់ ។​ល​។​
៤-​សកម្មភាព​សំអាត​អនាម័យ សំរាម​នៅតាម​ទីធ្លា​សាធារណៈ និង​ក្នុង​ទីក្រុង​។​
៥-​សកម្មភាព​ទប់ស្កាត់​និង​លុបបំបាត់​គ្រឿងញៀន ។​
​ខ​- ជំនាញ និង ឯកទេស​ផលិត​
​យុវជន​អាច​ជ្រើស​ការផលិត​អោយចេញ​ជា​សាច់រឿង ទៅតាម​ឯកទេស និង​ជំនាញ ៤ ប្រភេទ​ដែល​ខ្លួន​មាន​ដូចខាងក្រោមៈ​១-​កំណាព្យ និង​អត្ថបទ​/២-​វីដេអូ​/-៣-​ចំរៀង​/-៤-​គំនូរ​
​គ​- ការដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង និង​វិធី​ដាក់អោយ​ពលរដ្ឋ​បោះឆ្នោត​
Facebook សម្តេច​តេ​ជោ នឹង​ចេញ​សេចក្តីប្រកាស​ផ្លូវការ​អំពី​កម្មវិធី និង​ល​ក្ខ័​ន្ត នៃ​ការប្រកួត (​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​- I am a Khmer youth Role Model) នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ កម្មវិធី​នឹង​កំណត់​ទទួល​ការដាក់​ពាក្យ​ក្នុង​ម្តង គឺ ១០០ នាក់​។ នៅពេលដែល​អ្នកដាក់ពាក្យ​គ្រប់ ១០០ នាក់​ហើយ​គឺ Web site នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ​។​
​ឃ​-​ការដាក់​ពាក្យ​ក្រោយពី​បានទទួល​បាន ១០០ វីដេអូ ឬ ១០០ កំណាព្យ ឬ ១០០ ចំរៀង ឬ ១០០ គំនូរ ពី​អ្នកដាក់ពាក្យ​ហើយ គឺ​នឹងដាក់​ផ្សាយ​នៅលើ Website សម្តេច​តេ​ជោ អោយ​សាធារណៈជន​ចូល​បោះឆ្នោត រយៈពេល​ចំនួន ៤ ថ្ងៃ ដើម្បី​ជ្រើសរើស​បេក្ខជន​ដែលមាន​លំដាប់​ខ្ពស់​ជាងគេ ១០ នាក់ (Top 10) ដែល​ត្រូវ​យកទៅ​បង្ហោះ​លើ Facebook សម្តេច​តេ​ជោ ចំនួន ៣ ថ្ងៃ​ថែមទៀត ដើម្បី​ជ្រើស​រើសយក​លេខ​១​ប្រចាំ​ស​ប្តា​ហ៌ (Top 1) (​មាន​រយៈពេល​៧ ថ្ងៃ​) ។​
​បេក្ខជន​ដែល​ទទួលបាន​ការគាំទ្រ (Likes) ច្រើនជាងគេ​គឺ​នឹង​ទទួល​រង្វាន់ Iphone 6(16GB) ពី​កម្មវិធី និង លិខិត​សរសើរ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ង​-​លក្ខន្តិកៈ​សម្រាប់​អ្នកចូលរួម​លេង​ក្នុង​កម្មវិធី​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​
១-​មាន Account Facebook ពិត លេខ​ទូរ​ស័​ព្វ និង Email
២-​មាន​ស្នាដៃ ឬ​មានបំណង​បង្កើត​ស្នាដៃ​គំរូ​សម្រាប់​យុវជន និង​សង្គមជាតិ​
៣-Add/Like Page Samdech Hun Sen, Cambodian Prime Minister
៤-​ត្រូវដាក់​ពាក្យ និង​ឯកសារ​ប្រកួតប្រជែង​នៅ​គេហទំព័រ​សម្តេច​តេ​ជោ ហ៊ុន សែន ទៅតាម​ថ្ងៃ​ដែល​បានប្រកាស​ជា​សាធារណៈ (www.samdechhunsen.gov.kh)
៥-​យើង​ទទួល​តែ ឯកសារ (​វិ​ដេ​អូ កំណាព្យ​ឬ​អត្ថ​បទ ចម្រៀង និង​គំនូរ ចំ​នួ ១០០ ដែល​បាន​ផ្ញើមក​មុនគេ​) ។ បេក្ខជន​ទាំង ១០០ នេះ​នឹងធ្វើ​ការបោះឆ្នោត​ជម្រុះ​ដោយ​សាធារណៈជន នៅ​វេ​ប​សាយ (www.samdechhunsen.gov.kh) រយៈពេល ៤ ថ្ងៃ ចាប់​ពីថ្ងៃ​ប្រកាស​បញ្ចប់​ការទទួល​ពាក្យ​។ បន្ទាប់មក​គឺ​យើង​នឹង​ជ្រើសរើស​បេក្ខជន​ចំនួន ១០ នាក់​តែប៉ុណ្ណោះ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដោយ​សាធារណៈជន​។ បេក្ខជន​ទាំង ១០ នាក់​នេះ នឹង​យកទៅ​ប្រកួត​នៅលើ Facebook សម្តេច​តេ​ជោ ចំនួន ៣​ថ្ងៃ ដើម្បីអោយ​សាធារណៈជន​បោះឆ្នោត Likes​។ បេក្ខជន​ណាមួយ​ដែល​ទទួលបាន Likes ច្រើនជាងគេ គឺ​នឹង​ទទួល​ជ័យលាភី​ពី​កម្ម​វ​ធី ។ សាធារណៈជន​មាន​ពេល​៣​ថ្ងៃ​ដើម្បី​ចូលមក​បោះឆ្នោត Likes បេក្ខជន​ដែល​ខ្លួន​ពេញចិត្ត​។
​ច​- សិទ្ឋិ​ចូលរួម​ប្រកួត​ប្រកួតប្រជែង ចំពោះ​បេក្ខជន បេ​ក្ខ​នារី​ដែល​បាន​ប្រកួត​ឈ្នះ គឺ​ពុំមាន​សិទ្ឋិ​ចូលរួម​ប្រកួតប្រជែង​ទៀតឡើយ​។ រីឯ​បេក្ខជន​បេ​ក្ខ​នារី​ដែល​បាន​ធ្លា​ក់លើ​ប្រធានបទ​ណាមួយ​គឺមាន​សិទ្ឋិ​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្មវិធី​ប្រចាំ​ស​ប្តា​ហ៌​ជា​បន្តទៀត​ទៅលើ​ប្រធានបទ​ផ្សេង​។
​ឆ​- ការប្រគល់​រង្វាន់ និង​ប័ណ្ណសរសើរ​

 ចំពោះ​ជ័យលាភី​ប្រចាំ​សប្តាហ៍​គឺ​នឹង​ទទួល​រង្វាន់ និង​ប័ណ្ណសរសើរ​ពីស​ម្តេច​តេ​ជោ នៅ​វិមាន​សន្តិភាព ៕


ចំនួនអ្នកទស្សនា

    19585527

  • ថ្ងៃនេះ1751
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1751
  • ខែនេះ21821
  • ឆ្នាំនេះ358081
  • សរុប19585527