ភ្នំពេញ៖ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យទេវតា ប្រកាសតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសបុកផ្ទាល់ខ្លួន របស់លោកថា ក្នុងរយៈពេល២៤ឆ្នាំ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារកម្ពុជា រហូតដល់ជាង ១៤លាននាក់ និងចំណាយថវិការសរុបទាំងអស់ជិត៦០០ លានដុល្លារអាមេរិក។
លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិក ចំនួន២៥០០នាក់ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ លើផ្នែកព្យាបាល ការវះកាត់ទូទៅ ការវះកាត់បេះដូង និងប្រពន្ធ័ ប្រសាទ ដោយមានកំរិតស្តង់ ដារដូចនៅប្រទេសស្វីស។ ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ មានកុមារ កម្ពុជាឈឺចំនួន១៤ ៨៣៧ ១៥៥នាក់ ដែលទទួលបានពិនិត្យនិងព្យាបាល។ ក្នុងនោះកុមារមានជំងឺ និងរបួសធ្ងន់ ចំនួន១៥១៦៤៧១នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយ ដែល៨០%នៃកុមារទាំងនោះ នឹងពុំមាន សំណាងល្អទេ បើពុំបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនេះ។
តាមរបាយការណ៍ដែលទទួលបានពីប្រធានមន្ទីរពេទ្យឲ្យដឹងថា ករណីនៃកុមារ មានជំងឺធ្ងន់រហូតដល់១៤០នាក់ ក្នុងមួយថ្ងៃ បានមកព្យាបាលនៅមន្ទីរពេទ្យនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ។ រយៈពេល២៤ឆ្នាំកន្លងផុតទៅនេះ មូលធិនិមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិការអស់ចំនួន៥៦៣លាន ដុល្លាសហរដ្ឋអាមេរិក។ ក្នុងចំណោមថវិកាទាំងនេះ ៤,៧% បានមកពីការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាល កម្ពុជា និងកាកបាទក្រហមកម្ពុជាព្រមទាំងសប្បុរសជននានា និង៨,៩% បានមកពីការវិភាគទានរបស់រដ្ឋាភិបាលស្វីស ៕