ឯក​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត ទទួល​ថវិកា​៥​ម៉ឺន​ដុល្លា​ពី​ក្រុមហ៊ុន SNBL Cambodia ដើម្បី​សកម្មភាព​សង្គម​

01-February-2016 | ដោយ ម៉ែន កំសត់

​ភ្នំពេញ​៖ ក្នុង​គោលបំណង​បញ្ជាក់​ពី​ការយល់ដឹង និង​ការចូលរួម​បង្កើន កិច្ចសហប្រតិបត្តិការ លើ​ការងារ​មនុស្សធម៌ ក្រុមហ៊ុន SNBL Cambodia នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​នេះ បានផ្តល់​នូវ​ថវិកា ៥​ម៉ឺន​ដុល្លា ដល់​ស្ថាប័ន​មនុស្សធម៌​ទាំងបី ដោយ​ក្នុងនោះ​រួមមាន​ថវិកា​ចំនួន ១៥០០០​ដុល្លា ផ្តល់ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ សម្រាប់​ចូលរួម​ចំណែ​ក​គាំពារ ដល់​សកម្មភាព​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ នៅតាម​មូលដ្ឋាន ដោយ​ឥតគិតថ្លៃ និង​ថវិកា ចំនួន​១៥០០០​ដុល្លា ផ្តល់ជូន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្រាប់​ចូលរួម​លើកកម្ពស់ ការអប់រំ​យុវជន និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ។ ដោយឡែក​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លា​ទៀត ផ្តល់ជូន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ សម្រាប់​ឧបត្ថម្ភ​សកម្មភាព​នានា របស់​យុវជន​នៅតាម​មូលដ្ឋាន សំដៅ​បម្រើ​ផលប្រយោជន៍​សង្គម​។​

​ជានិច្ចកាល លោក Steven Meyer អគ្គនាយក​ក្រុមហ៊ុន SNBL Cambodia តែង​បាន​ចូលរួម​ឧបត្ថម្ភ ដល់​ការងារ​មនុស្សធម៌​នានា ព្រមទាំង​ការរួមចំណែក តាមរយ​:​កាកបាទក្រហមកម្ពុជា ហើយ​លោក​ក៏បាន​សម្តែង​នូវ មោទនភាព​ផងដែរ ដែល​បាន​ចូលរួម​ផ្តល់នូវ​ថវិកា​ឧបត្ថម្ភ​នេះ ថែមទៀត​ជាមួយ​សមាគម​ទាំងបី​។​
​ក្នុងឱកាស​ប្រគល់​ទទួល ថវិកា​បរិច្ចាក​ខាងលើនេះ ឯកឧត្តម​បណ្ឌិត  ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​ប្រធាន​

ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ជា​ប្រធាន​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ក្នុងនាម​ជំនួសមុខ​ជូន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស និង​ការចូលរួម​ចែករំលែក​ដ៏​ថ្លៃថ្លា​នេះ សំដៅ​បង្ក​លទ្ធភាព​គាំទ្រ ដល់​សកម្មភាព​មនុស្ស​ធម៌ នៅតាម​មូលដ្ឋាន និង​សហគមន៍​កម្ពុជា​៕

ចំនួនអ្នកទស្សនា

    19629827

  • ថ្ងៃនេះ1171
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20021
  • ខែនេះ66121
  • ឆ្នាំនេះ402381
  • សរុប19629827