បាត់ដំបង ៖ថ្មីៗនេះមានAccount facebook ឈ្មោះ Thorn Bun បានបង្ហោះ រូបភាពនិងលើកឡើងអំពីហេតុ ផលដែលស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ធ្វើសំណើសុំលុបឈ្មោះលោក អនុសេនីយ៍ត្រី ប៊ុន ចាន់ថន មន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងចេញពីក្របខណ្ឌ័មន្ត្រីនគរបាលជាតិ ព្រោះតែ( គាត់និយាយរិះគន់លើសង្គមបច្ចុប្បន្ន….) ។
ក្នុងការលើកឡើង ខាងលើនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការបដិសេធចោទទាំងស្រុង ព្រោះថា លោកអនុសេនីយ៍ត្រី ប៊ុន ចាន់ថន មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសេរីបោះបង់ចោលការងាររយៈពេលយូរ និងបច្ចុប្បន្នកំពុងរស់ នៅលើទឹកដីសហរដ្ឋអាមេ រិក។ ការបោះបង់ចោលការងាររបស់មន្ត្រី នគរ បាលរួបនេះ បានធ្វើឲ្យប៉ះពាល់ដល់វិន័យរបស់កងកម្លាំងនគរ បាលជាតិ ដែលមានចែងក្នុងប្រការ៨ចំណុចគ២ និងស្របតាមវិធានការណ៍កំណែទម្រង់មន្ត្រីនគរបាលជាតិដែលចាំបាច់ ក្រុម ប្រឹក្សាវិន័យនៃស្នងការដ្ឋានប្រជុំសម្រេចស្នើសុំបញ្ចេញមន្រី្តរូបនេះ ចេញពីក្របខណ្ឌ័មន្ត្រីនគរបាលជាតិ ។
ការនិយាយរិះគន់ បែបណាគឺជាសិទ្ឋិបុគ្គលដែលស្នងការដ្ឋានពុំមានសិទ្ឋិហាមឃាត់ ដូចការលើកឡើងនេះឡើយ។អាស្រ័យហេតុដូច្នេះសូមសាធារណៈ ជនមេត្តាជ្រាប ( ក្រុមការងារប្រតិកម្មរហស័ ) By kosal។
ខាងក្រោមជាសារដែលមានAccount facebook ឈ្មោះ Thorn Bunបង្ហោះកាលពីកន្លងមកនេះថា៖
“ក្រោយពីការរិះគន់របស់ខ្ញុំទៅលើសង្គមយើងរាល់ថ្ងៃនិងមក ឥឡូវខ្ញុំបានទទួលដំណឹងថា ឈ្មោះខ្ញុំត្រូវបានកាត់ចេញពី ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្តបាត់ ដំបងហើយ និងបញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីកាត់ចេញពីនគរបាលជាតិហើយ គ្រាន់ តែខ្ញុំរិះគន់ដើម្បីអោយការដឹកនាំទៅរកភាបល្អប្រសើក្នុងសង្គមយើង កុំមានអំពើពុករលួយ កុំអោយមានអំណាចឃោឃៅធ្វើបាបពលរដ្ឋកុំអោយមានរបបផ្ដាច់ការ របបបក្សពួកនិយម របបគ្រួសារនិយម យើងចង់កែទំរង់របៀបដឹក នាំនេះចេញ កុំអោយពលរដ្ឋស្អប់ បើគាត់ខឹង គាត់ស្អប់ គាត់និងមិនបោះឆ្នោតអោយ បក្សប្រជាជនទេ ខ្ញុំចង់កែទំរង់គំនិត អាក្រក់ៗ ចោល ទៅជាចោតថាខ្ញុំជាមនុស្សបែកឆ្វេង ចឹងនាំគ្នាធ្វើអំពើអាក្រក់ៗដាក់ពលរដ្ឋអោយខ្លាំងជាងរាល់ថ្ងៃទៀតទៅ ចាំដល់2018 ឃើញលទ្ធផលឆ្នោតហើយខ្ញុំរិះគន់ក្នុងន័យ ស្ថាបនា បែរជាចោទថាខ្ញុំជាមនុស្សក្បត់បក្ស(រូបខ្ញុំអាចក្បត់បក្សបាន តែរូបខ្ញុំមិនអាចក្បត់ជាតិនិងប្រជាជនរបស់ខ្ញុំបានទេ)»៕
ប្រភព៖TNN NEWS