ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាសមត្ថកិច្ចឲ្យក្ដោបទិន្នន័យពីចំនួនហាងផឹកស៊ីនៅទូទាំងប្រទេស ឲ្យបានច្បាសលាស់ ដើម្បីដាក់គោលដៅកម្លាំងចល័តត្រួតពិនិត្យជាតិស្រវឹង។ ប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមថា ក្រោយពីក្ដោបចំនួនហាងផឹកស៊ីបានហើយ សមត្ថកិច្ចនឹងដាក់គោលដៅនៅជិតហាងផឹកស៊ីតែម្ដង ដើម្បីឲ្យអ្នកដែលចូលទទួលទានគ្រឿងស្រវឹងតាមហាងទាំងនោះ ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹងនេះបាន៕