សម្តេច​តេ​ជោ ហ៊ុន សែន​អនុញ្ញាតអោយ លោកជំទាវ ស៊ុន​ថន សៃ​យ៉ា​ចាក់ ម​ជ្ឍឹ​ម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​

03-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី ០២ កុម្ភៈ ឆ្នាំ ២០១៦ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ លោកជំទាវ ស៊ុន​ថន សៃ​យ៉ា​ចាក់ ប្រធាន​គណៈ​ចាត់តាំង បរទេស នៃ​គណៈ​ម​ជ្ឍឹ​ម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ ជួប​សំដែង​ការគួ​សម និង​ពិភាក្សា​ការងារ​។

​លោកជំទាវ បាន​ជម្រាបជូន សម្តេច​តេ​ជោ ហ៊ុន សែន ថា លោកជំទាវ​មក​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​លោកជំទាវ​បាន​ពិនិត្យឃើញ​ភាព​រីកចម្រើន​យ៉ាងខ្លាំង​របស់​ប្រទេស​កម្ពុជា ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ ជាពិសេស​ជីវភាព​រប​ស់​ប្រជាជន​កាន់តែ​មាន​ភាព​រីកចម្រើន លោកជំទាវ​បាន​សង្កត់ធ្ងន់ថា​ការរីកចម្រើន​ទាំងនេះ ដោយសារ​ការដឹកនាំរ​បស់​គណៈបក្ស​ប្រជាជន​កម្ពុជា ។

​លោកជំទាវ បាន​គោរព​ជម្រាបជូន សម្ដេច​តេ​ជា ថា លោកជំទាវ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រ​ទេ​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​គោរព​រាយការណ៍​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ពី​ល​ទ្ឋ​ផល​នៃ​មហាសន្និបាត បក្ស​ប្រជាជន​ប​ដិ​វដ្ត​ន៍​ឡាវ លើក​ទី​១០ ដែល​ក្នុងនោះ លើ​ការយកចិត្តទុកដាក់​ពី​ចក្ខុវិស័យ នៃ​ការអភិវឌ្ឍន៍​ពី​ឆ្នាំ ២០១៦ ដល់ ២០៣០ និង​ផែនការ​អភិវឌ្ឍ​ពី​ឆ្នាំ ២០១៦ ដល់ ២០២០ ដែល​យកចិត្តទុកដាក់​លើ​ការកាត់បន្ថយ​នូវ​ភាពក្រីក្រ ។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ លោកជំទាវ ស៊ុន​ថន សៃ​យ៉ា​ចាក់ ដែល​បាន​ផ្ដល់នូវ​របាយការណ៍​នេះ និង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​មហាសន្និបាត​ប្រជាជន​បដិវត្តន៍​នេះ ហើយ​តាមរយៈ​ជំនួប​នេះ​បានធ្វើអោយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២ កាន់​តែមាន​ភាពប្រសើរ​ឡើង​បន្ថែមទៀត ៕

ចំនួនអ្នកទស្សនា

    20601727

  • ថ្ងៃនេះ14291
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44121
  • ខែនេះ159271
  • ឆ្នាំនេះ159271
  • សរុប20601727