ក្រសួង​ធនធានទឹក និង​ឧតុនិយម​«​យោងតាម​ការព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ម្តងទៀត នា​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ ឆ្នាំ ២០១៦»

05-February-2016 | ដោយ មែន កំសត់

ភ្នំពេញ​៖ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា យោងតាម​ការព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ម្តងទៀត នា​ថ្ងៃទី​០៧-០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ។​

​បណ្តា​ខេត្ត​ដែល​ចុះ​ត្រជាក់​រួមមាន​៖
- ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ​៖ សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៥-១៧ អង្សា​សេ ។​
- ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និង​ខេត្តសៀមរាប​៖ សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៧-១៩ អង្សា​សេ ។​

​លោក ចាន់ យុ​ត្ថា បន្តថា ការចុះ​ត្រជាក់​នេះ​ក៏មាន​លាយឡំ​ជាមួយនឹង ការធ្លាក់​ខ្យល់​ផងដែរ ។​
​ពាក់ព័ន្ធ​នឹង​ការចុះ​ត្រជាក់ និង​ការធ្លាក់​ខ្យល់​នាពេល​ខាងមុខនេះ លោក ចាន់ យុ​ត្ថា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ និង​កុមារ ៕

ចំនួនអ្នកទស្សនា

    20601947

  • ថ្ងៃនេះ14511
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44341
  • ខែនេះ159491
  • ឆ្នាំនេះ159491
  • សរុប20601947